* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ អះអាងថា លោកបានស្នើឱ្យប្រធាន FIFA ពិនិត្យឡើងវិញលើការពិន័យកាតក្រហមលើខ្សែប្រយុទ្ធអាមេរិក (Video inside)

06-07-2026 22:39

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានបញ្ជាក់ថា លោកបានស្នើសុំឱ្យប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក ជីអាននី អ៊ីនហ្វានទីណូ (Gianni Infantino) ធ្វើការពិនិត្យឡើងវិញនូវការពិន័យកាតក្រហមទៅលើខ្សែប្រយុទ្ធសហរដ្ឋអាមេរិក ហ្វូឡារីន បាឡូហ្គាន់ (Folarin Balogun) ដោយលោកយល់ថា ការកាត់ក្តីរបស់អាជ្ញាកណ្តាលគឺ «អាក្រក់បំផុត» និងមិនមានភាពយុត្តិធម៌នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យពងក្រពើ (Oval Office) ថា «អ្វីដែលខ្ញុំបានធ្វើ គឺគ្រាន់តែសុំឱ្យមានការពិនិត្យឡើងវិញប៉ុណ្ណោះ ព្រោះខ្ញុំមិនគិតថាវាជាកំហុសនោះទេ»។ ការអន្តរាគមន៍ដែលមិនធ្លាប់មានពីមុនមកនេះ បានធ្វើឱ្យដំណើរការវិន័យរបស់ FIFA ក្លាយជាប្រធានបទក្តៅគគុកនៅលើឆាកអន្តរជាតិ និងបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីប្រទេសបែលហ្ស៊ិក (Belgium) ដែលត្រូវប្រកួតជាមួយអាមេរិកនៅថ្ងៃចន្ទ ដើម្បីដណ្តើមយកកៅអីវគ្គ ៨ក្រុមចុងក្រោយ។

ទន្ទឹមគ្នានេះ​ លោក ត្រាំ បានការពារថា ហេតុការណ៍ដែលនាំឱ្យកីឡាករ បាឡូហ្គាន់ ទទួលបានកាតក្រហមនោះ គ្រាន់តែជាការប៉ះទង្គិចគ្នារវាងកីឡាករពីរនាក់ដែលកំពុងរត់ក្នុងល្បឿនលឿនប៉ុណ្ណោះ វាមិនមែនជាកំហុសអ្វីឡើយ។ លោកក៏បានកោតសរសើរ FIFA​ ក្នុងការផ្អាកការពិន័យកាតក្រហមនេះ​​ ដោយចាត់ទុកថា ជាការសម្រេចចិត្តដ៏ «ឈ្លាសវៃបំផុត»​ ខណៈលោកអះអាងថា ក្រុមជម្រើសជាតិអាមេរិកចាំបាច់ត្រូវតែមានកីឡាករល្អបំផុតរបស់ខ្លួននៅលើទីលានប្រកួត។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា លោកគ្រាន់តែស្នើសុំឱ្យមានការពិនិត្យឡើងវិញប៉ុណ្ណោះ ដោយមិនមានសិទ្ធិបង្គាប់បញ្ជាឱ្យ FIFA ធ្វើអ្វីមួយនោះឡើយ៕