* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្យុះភ្លៀងផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៨នាក់ នៅភាគកណ្ដាលប្រទេសចិន (Video inside)

07-07-2026 09:14

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ បន្ទាប់ពីព្យុះភ្លៀងវាយប្រហារលើខេត្ត Hubei ស្ថិតនៅភាគកណ្ដាលប្រទេសចិន ខណៈក្រុមអ្នកព្យាករបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងផ្នែកជាច្រើននៃប្រទេសដែលមានប្រជាជនប្រមាណ ២០០លាននាក់រស់នៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដោយផ្អែកលើការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននៃខេត្ត Hubei បានឱ្យដឹងថា ក្នុងរយៈពេល៤ម៉ោងកាលពីល្ងាចថ្ងៃចន្ទ ខ្យល់បក់មានកម្រិតល្បឿន ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់បោកលើទីក្រុង Huangshi, Huanggang, Ezhou និងទីក្រុង Xianning។

ព្រមពេលជាមួយគ្នា មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានក្រើនរំឮកឱ្យតំបន់ Guangxi ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន និងខេត្ត Jiangsu ព្រមទាំងខេត្ត Shandong ស្ថិតនៅភាគខាងកើត ត្រៀមលក្ខណៈប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងផងដែរដែលអាចនឹងធ្វើឱ្យកម្ពស់ទឹកហក់ឡើងដល់ ២៦០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងខាងមុខ ហើយដែលអាចនឹងបង្កឱ្យមានគ្រោះរអិលបាក់ដី ខណៈតំបន់ផ្សេងទៀតស្ថិតនៅភាគឦសាន និងភាគខាងត្បូងប្រទេសចិនអាចរងការវាយប្រហារពីព្យុះ។

គួរបញ្ជាក់ថា ចិនក៏កំពុងប្រុងជើងការខ្ពស់ទប់ទល់នឹងព្យុះ Super Typhoon Bavi ដែលកំពុងបក់បោកនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ឆ្ពោះទៅកាន់កោះតៃវ៉ាន់៕