* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ អះអាងថាខិតជិតដល់ដំណោះស្រាយមួយសម្រាប់សង្រ្គាមអ៊ុយក្រែន ក្រោយជជែកជាមួយមេដឹកនាំរុស្ស៉ី និងអ៊ុយក្រែន (Video inside)

07-07-2026 09:39

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចបានជាងមនុស្សភាគច្រើនកំពុងគិត ហើយថារូបលោកនឹងជជែកពីអ៊ុយក្រែនអំឡុងកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីចុងសប្ដាហ៍កន្លងទៅ។ លោក ត្រាំ មិនបានផ្ដល់ព័ត៌មានលម្អិតលើការអត្ថាធិប្បាយរបស់លោកដែលថាខិតជិតដល់ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែននោះទេ។ នៅឯទីក្រុងមូស្គូវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារូបលោកជឿថាជំហររបស់សហរដ្ឋអាមេរិកថាតើត្រូវដោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយរបៀបណា នៅតែមិនមានការផ្លាស់ប្ដូរទេ។

ប៉ុន្តែ លោក ហ្សេលេនស្គី ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times បានលើកឡើងថាលោកផ្ទាល់ជឿថាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងពិចារណាឡើងវិញលើសង្រ្គាម នៅក្រោមទស្សនៈថ្មីមួយដោយសារតែជោគជ័យជាបន្តបន្ទាប់របស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា លោក ត្រាំ ត្រូវបានរំពឹងថានឹងជួបលោក ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។ កាលពីថ្ងៃចន្ទផងដែរ រុស្ស៉ី បានវាយប្រហារដោយប្រើមីស៊ីលបាលិស្ទីគ និងដ្រូនលើទីក្រុងកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោច ២៨នាក់៕