* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អូស្ត្រាលី ប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយសូឡូម៉ុន ចំពោះមុខការព្រួយបារម្ភពីចិន (Video inside)

07-07-2026 10:11

(ស៊ីដនី)៖ អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាប្រទេសទាំង២បាន និងកំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់ មីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាការធ្វើតេស្តមួយដែលក្រុមអ្នកវិភាគយល់ថាអាចនឹងបង្កើនការប្រកួតប្រជែងខាងយុទ្ធសាស្ត្រក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលបានធ្វើដំណើរទៅដល់រដ្ឋធានី Honiara ប្រទេសដែនកោះសូឡូម៉ុន និងត្រូវបានទទួលបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីថ្មីរបស់សូឡូម៉ុន លោក Matthew Wale បាននិយាយថាប្រទេសទាំង២បានឯកភាពគ្នាថានឹងបន្តកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយថ្មីមួយ។ «អូស្ត្រាលី និងសូឡូម៉ុនបាន និងកំពុងពង្រឹងភាពជាដៃគូរបស់ យើង ហើយក៏ព្រោះតែសន្តិសុខរបស់អូស្ត្រាលីផ្សារភ្ជាប់ជាមួយសន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ាស៊ីហ្វិក យើងនឹងតែងតែឈរនៅជាមួយបណ្ដាប្រទេសជិតខាងរបស់យើងជានិច្ច»។ នេះជាការគូសបញ្ជាក់ របស់លោក Anthony Albanese នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម​ X។

គួរបញ្ជាក់ថា ចិនកាលពីថ្ងៃចន្ទ បានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះជាការធ្វើតេស្ដលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០២៤មក៕