* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ន័រវែស ស្នើចិនជួយនាំរុស្ស៉ី មកកាន់កិច្ចចរចាសន្តិភាពអ៊ុយក្រែន (Video inside)

07-07-2026 11:11

(អូស្លូ)៖ នាយករដ្ឋមន្រ្តីន័រវែស លោក Jonas ‌Gahr Stoere បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ន័រវែសចង់​ឱ្យចិនប្រើប្រាស់ចំណងមិត្តភាពរបស់ខ្លួន ជាមួយមេដឹកនាំរុស្ស៉ី ដើម្បីនាំមកនូវដំណោះស្រាយ ក្នុងកិច្ចចរចាសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងកែលម្អទំនាក់ទំនងរវាងទីក្រុងប៉េកាំង ជាមួយអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។

លោក Stoere ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក្នុងទីក្រុងអូស្លូ យ៉ាងដូច្នេះថា «ចិនទំនងជាប្រទេសដែលមានលទ្ធភាព ទាក់ទងជាមួយមេដឹកនាំរុស្ស៉ី បានដោយផ្ទាល់ និងល្អបំផុត។ យើងសង្ឃឹម និងជំរុញយ៉ាងខ្លាំងឱ្យចិនប្រើប្រាស់បណ្តាញនោះ។ ការពិភាក្សាកម្រិតខ្ពស់មួយនៃពួកគេ នឹងជួយអ៊ុយក្រែនបាន»។ លោក Stoere បន្ថែមថា «កិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងអឺរ៉ុប និងចិន មានសក្តានុពល ប៉ុន្តែដរាបណាសង្គ្រាមនេះនៅតែបន្ត ហើយចិនជាដៃគូជិតស្និទ្ធរបស់រុស្ស៉ី ឱកាសទាំងនោះគឺនៅមានកម្រិត»។

គួរបញ្ជាក់ថា លោក Wang បាននិងកំពុងធ្វើ​​ទស្សនកិច្ចក្នុងប្រទេស​ន័រវែស បន្ទាប់​ពីដាណឺម៉ាក ស៊ុយអែត និង​ហ្វាំងឡង់។ សេចក្ដីថ្លែងការណ៍​របស់​ចិន​ជុំវិញជំនួបនៅន័រវែស មិន​បាន​និយាយ​អំពី​​រុស្ស៉ីទេ គឺផ្ដោតតែ​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី៕