* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Modi នឹងជួបពិភាក្សាជាមួយលោក Prabowo អំពីវិស័យការពារជាតិ និងសន្តិសុខស្បៀង (Video inside)

07-07-2026 11:57

(ហ្សាការតា)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ត្រូវជួបប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto នាថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ខណៈមេដឹកនាំនៃប្រទេសមានប្រជាជនច្រើនទាំងពីរនេះ ស្វែងរកការសម្រេចកិច្ចព្រមព្រៀង រាប់ចាប់ពីវិស័យការពារជាតិ​ដល់សន្តិសុខស្បៀង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Modi ដែលទៅកាន់ឥណ្ឌូណេស៉ីលើកដំបូង ចាប់តាំងពីឆ្នាំ២០២៣ នឹងទស្សនាទីក្រុង Yogyakarta និងរដ្ឋធានី Jakarta។ អំឡុងពេលស្នាក់នៅក្នុងទីក្រុង Yogyakarta កាលពីថ្ងៃចន្ទ លោក Modi បានទស្សនាប្រាសាទ Prambanan ដែលជាប្រាសាទហិណ្ឌូដ៏ធំបំផុតរបស់ឥណ្ឌូណេស៉ី និងជាតំបន់បេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំឥណ្ឌូណេស៉ី បានឱ្យដឹងថា មេដឹកនាំទាំងពីរ គ្រោងប្រកាសពីការចាប់ផ្តើមការងារជួសជុលតំបន់បេតិកភណ្ឌនេះ ហើយរំពឹងថានឹងសម្រេចកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធមីស៉ីល BrahMos ដែលផលិតរួមគ្នារវាងឥណ្ឌា និងរុស្ស៉ី។ ការពិភាក្សាផ្នែកការពារជាតិ ក៏នឹងគ្របដណ្តប់លើការល្បាតដែនសមុទ្រ និងចោរសមុទ្រផងដែរ។

ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៉ី លោក Modi នឹងបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់៕