* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប៉ូលិសវៀតណាម បង្រ្កាបបានបណ្តាញលួចភ្នាល់បាល់ World Cup គិតជាទឹកប្រាក់សរុប១៣៣លានដុល្លារ (Video inside)

07-07-2026 13:57

(ហាណូយ)៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ប៉ូលិសវៀតណាមបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនមនុស្ស៨៥នាក់ ជាប់ពាក់ព័ន្ធបណ្តាញលួចលាក់ភ្នាល់ល្បែងទ្រង់ទ្រាយធំសម្បើម ចំនួន២ ដែលគិតជាទឹកប្រាក់សរុបចូលគ្នាគឺចំនួន ១៣៣លានដុល្លារ ស្របពេលដែលរដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ បើកយុទ្ធនាការបង្រ្កាបសកម្មភាពភ្នាល់ល្បែងខុសច្បាប់ អំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ជាធម្មតាការលេងល្បែងអនឡាញ គឺត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម ប៉ុន្តែការធ្វើប្រតិបត្តិការដោយខុសច្បាប់ ដែលផ្តល់កម្រៃច្រើន​សម្បើម គឺនៅតែសម្បូរវត្តមាន ជាហេតុនាំឱ្យមានការបង្រ្កាបពីអាជ្ញាធរ ជាពិសេសអំឡុងព្រិត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជា World Cup ជាដើម។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសទីក្រុងហូជីមីញ ប្រតិបត្តិការបង្រ្កាបខាងលើ ត្រូវបានធ្វើឡើងកាលពីចុងខែមិថុនា ដោយកំណត់គោលដៅលើបណ្តាញលួចលាក់ភ្នាល់ល្បែងចំនួន២ ដែលធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំជាពិសេស ហើយមាន​រចនាសម្ព័ន្ធកម្រិតខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ គិតចាប់តាំងពីតែខែតុលា ឆ្នាំ២០២៥មក បណ្តាញល្បែងទាំង២នេះ បានកត់ត្រាការធ្វើប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ គិតជាទឹកប្រាក់ចំនួន១៣៣លានដុល្លារ។

កាលពីសប្តាហ៍មុន ក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ប៉ូលិសបានបង្រ្កាបប្រតិបត្តិការល្បែងខុសច្បាប់​ចំនួន៧៣កន្លែង នៅទូទាំងប្រទេស ដោយចាប់ខ្លួនបានជនសង្ស័យ៣៤៦នាក់ ពាក់ព័ន្ធការលេងល្បែងនិងការភ្នាល់បាល់ អំឡុងរយៈពេល២០ថ្ងៃដំបូង នៃព្រឹត្តិការណ៍ World Cup ហើយចំនួនទឹកលុយ ដែលទាក់ទងក្នុងសំណុំរឿងទាំងនេះ គឺសរុបស្មើ​ខ្ទង់រាប់រយលានដុល្លារ។

គួរបញ្ជាក់ថា កាណាដា ម៉ិកស៉ិក និងសហរដ្ឋអាមេរិក កំពុងធ្វើជាសហម្ចាស់ផ្ទះ រៀបចំការប្រកួត World Cup ឆ្នាំនេះ ខណៈ​ការប្រកួតចុងក្រោយបំផុត ត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកក្កដា៕