* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីឥណ្ឌាអះអាងថា ឥណ្ឌូណេស៉ីនឹងទិញមីស៉ីលគ្រូស BrahMos និងមីស៉ីលបំពាក់លើយន្តហោះចម្បាំង Astra ក្នុងកិច្ចព្រមព្រៀងទំហំជាង៦០០លានដុល្លារ (Video inside)

07-07-2026 14:21

(ញូវដែលី)៖ មន្រ្តីរដ្ឋាភិបាលឥណ្ឌា នាថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥណ្ឌានឹងផ្គត់ផ្គង់មីស៉ីលគ្រូសល្បឿនលឿនជាងសំឡេង BrahMos ព្រមទាំងមីស៉ីលសម្រាប់បំពាក់លើយន្តហោះចម្បាំង Astra ឱ្យទៅឥណ្ឌូណេស៉ី ស្របពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា​លោក Narendra Modi ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច២ថ្ងៃ នៅទីក្រុងហ្សាការតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងមីស៉ីលខាងលើ មានតម្លៃខ្ទង់៦៣០លានដុល្លារ ហើយទំនងជានឹងត្រូវចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់លោក Modi តែម្តង។ កិច្ចព្រមព្រៀងនេះ នឹងជាការពង្រីកខ្លួនធំមួយ សម្រាប់វិស័យនាំចេញផលិតផលការពារជាតិរបស់ប្រទេសឥណ្ឌា ហើយនឹងធ្វើឱ្យកាន់តែស៉ីជម្រៅ នូវទំនាក់ទំនងយុទ្ធសាស្រ្តជាមួយឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅអាស៉ីអាគ្នេយ៍ ចំពេលមួយដែលមានការប្រកួតប្រជែងឥទ្ធិពលកើនឡើងជាមួយចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។

មីស៉ីល BrahMos ដែលផលិតឡើងរួមគ្នារវាងឥណ្ឌានិងរុស្ស៉ី គឺស្ថិតក្នុងចំណោមមីស៉ីលគ្រូស ដែលមានល្បឿនលឿនបំផុតមួយ នៅលើពិភពលោក ហើយគេអាចប្រើវាបាញ់ចេញពីប្រព័ន្ធនៅលើដីគោក នាវាចម្បាំង និងយន្តហោះចម្បាំង។ ចំណែក មីស៉ីល Astra គឺអាចយកទៅបំពាក់នៅលើ យន្តហោះចម្បាំងផលិតដោយរុស្ស៉ី Sukhoi របស់កងទ័ពអាកាសឥណ្ឌូណេស៉ី។

គួរបញ្ជាក់ថា ចំណាប់អារម្មណ៍ចំពោះមីស៉ីល BrahMos បានកើនឡើង ចាប់តាំងពីសង្រ្គាមរយៈពេល៤ថ្ងៃរបស់ឥណ្ឌា ជាមួយ​ប៉ាគីស្ថានកាលពីឆ្នាំ២០២៥ នៅពេលដែលទីក្រុងញូវដែលី បានប្រើប្រាស់មីស៉ីលនេះ ក្នុងការប្រយុទ្ធជាលើកដំបូងបង្អស់។ កន្លងមក ឥណ្ឌាបានចុះកិច្ចព្រមព្រៀងលក់មីស៉ីល BrahMos ឱ្យទៅវៀតណាមនិងហ្វីលីពីន ហើយប្រទេសជាច្រើនផ្សេងទៀត ​បានបង្ហាញការចាប់អារម្មណ៍ ក្នុងនោះរួមមានទាំងប្រទេសសេដ្ឋីប្រេង អេមីរ៉ាតអារ៉ាប់រួម៕