* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឆ្មាំសមុទ្រជប៉ុននិងចិន ប្រឈមមុខដាក់គ្នានៅក្បែរទីប្រជុំកោះមានជម្លោះ (Video inside)

07-07-2026 15:00

(តូក្យូ)៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ នាវារបស់កងឆ្មាំសមុទ្រនៃប្រទេសជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ ហើយបានអះអាងរៀងៗខ្លួនថា បានបណ្តេញនាវានិងទូករបស់ភាគីម្ខាងទៀត ដែលបានទន្ទ្រាន​ចូលមកក្នុងដែនទឹកអធិបតេយ្យរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ហេតុការណ៍ខាងលើបានកើតឡើង នៅក្បែរទីប្រជុំកោះគ្មានមនុស្សស្នាក់នៅ ដែលជប៉ុនហៅថា Senkaku និងដែលចិនហៅថា Daioyu។ ទីប្រជុំកោះនេះ មានទីតាំងស្ថិតនៅចន្លោះកោះតៃវ៉ាន់ និងកោះ Okinawa ហើយជាប្រភពចម្បងមួយ នៃការកើតមាន​ភាពតានតឹងការទូតរវាងប្រទេសទាំងពីរ ច្រើនទសវត្សរ៍មកហើយ។

ឆ្មាំសមុទ្រជប៉ុនបានអះអាងថា ខ្លួនបានបណ្តេញនាវា២គ្រឿងរបស់ចិន នៅពេលដែលពួកវាសំដៅមករកទូកនេសាទជប៉ុន១គ្រឿង ដែលកំពុងធ្វើដំណើរនៅក្នុងតំបន់នោះ។ ដោយឡែក ឆ្មាំសមុទ្រចិនវិញបានអះអាងថា ខ្លួនបានបណ្តេញទូកនេសាទជប៉ុន១គ្រឿង ដែលទន្រ្ទានចូលមកក្នុងដែនទឹកនៅជុំវិញទីប្រជុំកោះនោះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុននិងចិន បានធ្លាក់ដុនដាបយ៉ាងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានដុតបញ្ឆេះកំហឹងរបស់ទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ដោយសារតែការអត្ថាធិប្បាយស្តីអំពីតៃវ៉ាន់។ កាលពីពេលនោះ លោកស្រី Takaichi បាននិយាយថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីមានការវាយប្រហារណាមួយ​ពីចិនលើតៃវ៉ាន់ ដែលជាកោះត្រូវបានទីក្រុងប៉េកាំងចាត់ទុកជាផ្នែកនៃទឹកដីរបស់ប្រទេសចិន៕