ផ្ទុះគ្រាប់បែកក្នុងប្រទេសស៉ីរី ចំពេលប្រធានាធិបតីបារាំង Macron កំពុងធ្វើទស្សនកិច្ច (Video inside)
07-07-2026 15:57
(ដាម៉ាស)៖ សន្តិសុខម្នាក់បាននិយាយថា មានគ្រាប់បែកផ្ទុះនៅក្បែរសណ្ឋាគារដែលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងស្នាក់ នៅក្នុងប្រទេសស៉ីរី នាថ្ងៃអង្គារនេះ ប៉ុន្តែលោក Macron មិនបានឮសំឡេងផ្ទុះទេ ហើយបើតាមវិមាន Elysee លោក Macron បានជួបប្រធានាធិបតីស៉ីរី Ahmed al-Sharaa មិនយូរប៉ុន្មានក្រោយមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។
សាក្សីម្នាក់របស់ Reuters បានឮសំឡេងផ្ទុះ និងឃើញផ្សែងហុយឡើង។ ផ្លូវថ្នល់ត្រូវបានបិទ ហើយវិធានការសន្តិសុខត្រូវបានអនុវត្ត។ វិមាន Elysee បានឱ្យដឹងថា សំឡេងផ្ទុះមិនអាចស្តាប់ឮ ពីក្នុងក្បួនរថយន្តប្រធានាធិបតីទេ ហើយអ្នកកាសែត Reuters ម្នាក់ ដែលនៅជាមួយក្រុមសារព័ត៌មា នដែលអមដំណើរលោកម៉ាក្រុង ក៏មិនបានឮសំឡេងផ្ទុះ ឬឃើញភាពចលាចលណាមួយដែរ។
ក្រោយមក ទូរទស្សន៍រដ្ឋបានរាយការណ៍ថា លោក Macron និងលោក Sharaa បានជួបគ្នានៅឯវិមានប្រធានាធិបតីស៉ីរី។ វិមានប្រធានាធិបតីបារាំង ក៏បានបញ្ជាក់ដែរថា លោក Macron មានសុវត្ថិភាព ហើយកំពុងបន្តដំណើរទស្សនកិច្ចជាធម្មតា។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Macron សបញ្ជាក់ឱ្យឃើញពីភាពប្រែប្រួលខាងភូមិសាស្ត្រនយោបាយស៉ីរី ក្រោមការដឹកនាំរបស់លោក Sharaa ដែលជាអតីតមេបញ្ជាការក្រុមអាល់កៃដា និងដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយមហាអំណាចលោកខាងលិច និងមជ្ឈិមបូព៌ា៕







