* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រមុខ NATO សង្កត់ធ្ងន់លើសិទ្ធិប្រជាធិបតេយ្យ មុនកិច្ចប្រជុំកំពូល បន្ទាប់ពីការបង្រ្កាបរបស់រដ្ឋាភិបាលតួកគីយ៉េ ទៅលើក្រុមអ្នកតវ៉ា (Video inside)

07-07-2026 16:25

(អង់ការ៉ា)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយថា សិទ្ធិធ្វើបាតុកម្ម និងសេរីភាពសារព័ត៌មាន គឺមានសារៈសំខាន់នៅក្នុងលទ្ធិប្រជាធិបតេយ្យ នៅពេលដែលលោកត្រូវអ្នកកាសែតសួរនាំពាក់ព័ន្ធការបង្ក្រាបរបស់តួកគីយ៉េ ទៅលើក្រុមអ្នកតវ៉ាប្រឆាំង និងចំណាត់ការរឹតត្បិត មុនកិច្ចប្រជុំកំពូលណាតូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។

តួកគីយ៉េ គឺជាម្ចាស់ផ្ទះទទួលមេដឹកនាំមកពីប្រទេសសមាជិកចំនួន ៣២ ក៏ដូចជាមន្ត្រីមកពីដៃគូរបស់ណាតូ នៅទីក្រុងអង់ការ៉ា សម្រាប់កិច្ចប្រជុំកំពូលនាថ្ងៃអង្គារ និងថ្ងៃពុធនេះ។ អាជ្ញាធរបានបង្កើនការរឹតបន្តឹងសន្តិសុខនៅទូទាំងរដ្ឋធានី ដោយហាមឃាត់ការធ្វើបាតុកម្ម ដំឡើងរបាំង និងបិទផ្លូវ។ កាលពីថ្ងៃអាទិត្យ មនុស្សជាង ១០០នាក់ត្រូវបានចាប់ឃុំឃាំង ក្នុងការដង្ហែក្បួនតវ៉ារៀបចំដោយគណបក្ស និងក្រុមឆ្វេងនិយម ខណៈមនុស្ស ១០៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម នៅទីក្រុងអង់ការ៉ា។

នៅឯសន្និសីទសារព័ត៌មាន លោក Rutte និយាយថាលទ្ធិប្រជាធិបតេយ្យត្រូវតែមាន ឱ្យបានច្រើនជាងការបោះឆ្នោតតែឯង។ ជាការពិតណាស់ លទ្ធិប្រជាធិបតេយ្យគឺសម្រាប់ប្រជាជន រៀបចំបាតុកម្មប្រសិនបើពួកគេជ្រើសរើស ហើយវារឹតតែសំខាន់ទៅទៀត នៅពេលនិយាយដល់ប្រព័ន្ធផ្សព្វផ្សាយ»។ លោក Rutte កត់សម្គាល់ថា វាមានសារៈសំខាន់សម្រាប់ណាតូ ដែលប្រព័ន្ធផ្សព្វផ្សាយ អាចចូលរួមផ្តិតយកព្រឹត្តិការណ៍ដោយផ្ទាល់។

គួរបញ្ជាក់ថា អ្នកកាសែតឯករាជ្យតួកគីយ៉េជាច្រើននាក់ ត្រូវបានបដិសេធមិនឱ្យចូលយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលនេះ។ សម្រាប់ការចាប់ឃុំឃាង អាជ្ញាធរតួកគីនិយាយថា ប្រតិបត្តិការទាំងនេះ គឺកំណត់លើពួកសកម្មប្រយុទ្ធ ហើយមិនពាក់ព័ន្ធជាមួយកិច្ចប្រជុំកំពូលទេ៕