* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ណេតាន់យ៉ាហ៊ូ ទទូចឱ្យលោក ត្រាំ កុំលក់យន្តហោះចម្បាំង F-35 ឱ្យទៅតួកគីយ៉េ

07-07-2026 16:58

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benajmin Netanyahu បានទទូចឱ្យសហរដ្ឋអាមេរិក កុំលក់យន្តហោះចម្បាំង F-35 ឬគ្រឿងបរិក្ខារយន្តហោះចម្បាំងឱ្យទៅតួកគីយ៉េ ដោយអះអាងថា វានឹងប៉ះពាល់ដល់តុល្យភាពអំណាចនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញដំណើរឆ្ពោះទៅទីក្រុងអង់ការ៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល របស់អង្គការ NATO ហើយដំណើរទស្សនកិច្ចនេះ អាចត្រូវមើលឃើញដោយតួកគីយ៉េ ថាជាឱកាសមួយដើម្បីធានាឱ្យបាន នូវការទិញម៉ាស៉ីនយន្តហោះ និងការចូលរួមជាថ្មីវិញក្នុងកម្មវិធីយន្តហោះចម្បាំង F-35។

យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានព្រមានថា វានឹងជាកំហុសមួយប្រសិនបើទីក្រុងវ៉ាស៉ីនតោនសម្រេចផ្តល់រង្វាន់ជា​បច្ចេកវិទ្យាយោធាទំនើបដល់ប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdogan ដែលលោក Netanyahu អះអាងថា ធ្លាប់អំពាវនាវជាចំហចង់ឱ្យប្រទេសអ៉ីស្រាអែល រលាយសាបសូន្យ។

លោក Netanyahu បានបកស្រាយថា រូបលោកយល់ថា តួកគីយ៉េមិនគួរទទួលបាន F-35 ឬមួយក៏ម៉ាស៉ីនសម្រាប់យន្តហោះចម្បាំងរបស់ពួកគេឡើយ ដ្បិតវានឹងប៉ះពាល់ដល់តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ដែលត្រូវបានធានាដោយឧត្តមភាពលើដែនអាកាសរបស់អ៉ីស្រាអែល និងដោយយុទ្ធសាស្រ្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា។

កាលពីខែមិថុនា លោក ត្រាំ បានសន្យាថានឹងធ្វើឱ្យលោក Erdogan សប្បាយចិត្តជាខ្លាំង នៅពេលត្រូវបានសាកសួរ អំពី​ការដែលតួកគីយ៉េព្យាយាមចង់បានម៉ាស៉ីនយន្តហោះ F110 ពីក្រុមហ៊ុនអាមេរិក GE Aerospace ហើយនិងសិទ្ធិដើម្បីចូលរួមឡើងវិញ ក្នុងកម្មវិធីយន្តហោះចម្បាំង F-35។ កាលពីឆ្នាំ២០១៧ តួកគីយ៉េបានទិញប្រព័ន្ធការពារមីស៉ីល S-400 ពីរុស្ស៉ី ជាហេតុនាំឱ្យទីក្រុងវ៉ាស៉ីនតោនបណ្តេញ​ទីក្រុងអង់ការ៉ាចេញពីកម្មវិធី F-35 នៅឆ្នាំ២០១៩។

ដោយឡែក លោក Netanyahu ក៏បានអះអាងដែរថា រូបលោកនៅតែបន្តជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ត្រាំ បើទោះបី​ជាមានបញ្ហាបន្តិចបន្តួចក្នុងទំនាក់ទំនងអ្នកទាំងពីរ អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជុំវិញវិបត្តិសង្រ្គាមអ៉ីរ៉ង់ក៏ដោយ។ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានបញ្ជាក់ថា គម្រោងបើកជំនួបផ្ទាល់ជាមួយលោក ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន កំពុងបន្តស្ថិតក្រោមការរៀបចំ ដោយមិនទាន់កំណត់កាលបរិច្ឆេទច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា មេដឹកនាំទាំងពីរបានជួបមុខគ្នាលើកចុងក្រោយ កាលពីខែកុម្ភៈ នៅសេតវិមាន ដែលបើតាមសេចក្តីរាយការណ៍ អំឡុងពេលនោះ លោក Netanyahu បានជំរុញលោក ត្រាំ ឱ្យបំផ្ទុះសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់៕