* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តុលាការបារាំងបើកផ្លូវឱ្យមេដឹកនាំស្តាំនិយម លោកស្រី Le Pen អាចឈរឈ្មោះជាប្រធានាធិបតីបាន តែត្រូវជាប់ឧបករណ៍តាមដាននៅកជើង (Video inside)

07-07-2026 19:42

(ប៉ារីស)៖ សាលាឧទ្ធរណ៍បារាំង នៅថ្ងៃអង្គារ បានសម្រេចរក្សាការផ្តន្ទាទោសមេដឹកនាំស្តាំនិយមជ្រុល អ្នកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ជុំវិញបទចោទប្រកាន់ពីការប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប (EU) ខុសគោលដៅ ប៉ុន្តែបានកាត់បន្ថយរយៈពេលហាមឃាត់ការឈរឈ្មោះបោះឆ្នោត ដែលតាមទ្រឹស្តី អាចបើកផ្លូវឱ្យអ្នកស្រីអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា តុលាការក៏បានសម្រេចផ្តន្ទាទោសលោកស្រីឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំផងដែរ ដោយក្នុងនោះ ២ឆ្នាំជាទោសព្យួរ និង ១ឆ្នាំទៀតត្រូវអនុវត្តដោយការពាក់ឧបករណ៍តាមដានអេឡិចត្រូនិចនៅកជើង។ ការសម្រេចនេះ នឹងធ្វើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីជួបការលំបាកយ៉ាងខ្លាំងទាំងផ្នែកនយោបាយ និងភស្តុភារ ព្រមទាំងធ្វើឱ្យមានមន្ទិលសង្ស័យថាតើលោកស្រីនឹងបន្តមហិច្ឆតាឈរឈ្មោះជាប្រធានាធិបតីទៀតឬយ៉ាងណា។ កន្លងមក លោកស្រី ឡឺប៉ែន ធ្លាប់បានបញ្ជាក់ថាលោកស្រីមិនចង់ធ្វើការឃោសនាបោះឆ្នោតទាំងជាប់ឧបករណ៍នៅកជើងនោះទេ ព្រោះវាប៉ះពាល់ដល់កិត្តិយសជាបេក្ខជន។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ លោកស្រីត្រូវបានតុលាការផ្តន្ទាទោសពីបទកិបកេងប្រាក់ និងហាមឃាត់មិនឱ្យកាន់តំណែងសាធារណៈរយៈពេល ៥ឆ្នាំ ដែលកាលនោះបានបិទផ្លូវមហិច្ឆតារបស់លោកស្រីទាំងស្រុង។ ប៉ុន្តែសាលដីកាឧទ្ធរណ៍ថ្មីនេះ បានកាត់បន្ថយបម្រាមមកត្រឹម ៤៥ខែ (ព្យួរ ៣០ខែ) ដែលមានន័យថា លោកស្រីនឹងមានសិទ្ធិឈរឈ្មោះនៅខែមេសា ឆ្នាំ២០២៧ ព្រោះលោកស្រីបានអនុវត្តបម្រាមនេះភាគច្រើនរួចទៅហើយ។ យ៉ាងណាមិញ ការត្រូវពាក់ឧបករណ៍តាមដាននៅកជើង អាចនឹងក្លាយជាឧបសគ្គដ៏ធំបំផុតដែលមិនខុសពីការហាមឃាត់មិនឱ្យឈរឈ្មោះនោះឡើយ៕