* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានាធិបតីកូរ៉េខាងត្បូង សម្លឹងមើលកិច្ចសហប្រតិបត្តិការជាមួយណាតូ លើការស្រាវជ្រាវ និងផលិតអាវុធ (Video inside)

07-07-2026 21:46

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) នៅថ្ងៃអង្គារ បានសម្តែងក្តីសង្ឃឹមថា ប្រទេសរបស់លោកនឹងអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូ (NATO) នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងបច្ចេកវិទ្យាទំនើបៗ និងការផលិតប្រព័ន្ធសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងវេទិកាឧស្សាហកម្មការពារជាតិ នៃកិច្ចប្រជុំកំពូលណាតូ ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី លោក លី បានស្នើឱ្យមានការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការការពារជាតិបច្ចុប្បន្ន ទៅជា «ភាពជាដៃគូឧស្សាហកម្មការពារជាតិ កូរ៉េខាងត្បូង-ណាតូ កម្រិត ២.០» ដោយលោកបញ្ជាក់ថា វានឹងមិនត្រឹមតែផ្តោតលើការផ្លាស់ប្តូរអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការស្រាវជ្រាវ ការផលិត និងការធ្វើប្រតិបត្តិការប្រព័ន្ធសព្វាវុធរួមគ្នាផងដែរ។

លោក លី បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងគឺជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់សមាជិកណាតូ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើសមត្ថភាពផលិតកម្មប្រកបដោយស្ថិរភាព និងបច្ចេកវិទ្យាដែលត្រូវបានបញ្ជាក់ច្បាស់លាស់របស់កូរ៉េខាងត្បូង អាចចាប់ដៃគូជាមួយចំណេះដឹង និងបទពិសោធន៍ដ៏យូរអង្វែងរបស់ណាតូ នោះសមត្ថភាពការពារជាតិរបស់ភាគីទាំងពីរ នឹងត្រូវបានលើកកម្ពស់យ៉ាងគួរឱ្យកត់សម្គាល់»៕