* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្មលើតួកគី និងពិចារណាលក់យន្តហោះ F-35 ឱ្យទីក្រុងអង់ការ៉ាវិញ

07-07-2026 22:23

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានប្រកាសថា លោកនឹងដកទណ្ឌកម្មចេញពីប្រទេសតួកគី និងធ្វើការសម្រេចចិត្តជុំវិញលទ្ធភាពនៃការលក់យន្តហោះចម្បាំង F-35 ឱ្យទៅទីក្រុងអង់ការ៉ា។ ការប្រកាសនេះធ្វើឡើងនៅដើមដំបូងនៃជំនួបជាមួយប្រធានាធិបតីតួកគី លោក តៃយីប អេដូហ្គាន់ (Tayyip Erdogan) នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការទណ្ឌកម្មក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក (CAATSA) លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថា​​ «យើងនឹងដកទណ្ឌកម្មទាំងនោះចេញ»។ គួររំលឹកថា កាលពីឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្ម CAATSA លើតួកគី បន្ទាប់ពីប្រទេសនេះបានទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ព្រមទាំងបានដកតួកគីចេញពីកម្មវិធីផលិតយន្តហោះចម្បាំង F-35 ផងដែរ ដែលពេលនោះតួកគីបានហៅចំណាត់ការនេះថាជារឿងអយុត្តិធម៌ និងខុសច្បាប់។

យោងតាមប្រភពដែលដឹងពីបញ្ហានេះ លោក ត្រាំ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការលក់យន្តហោះ F-35 ឱ្យទៅតួកគីវិញ ទោះបីជាមានឧបសគ្គផ្នែកផ្លូវច្បាប់ និងការយល់ព្រមពីសភា ដែលមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងក៏ដោយ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា​ «វាគឺជាការសម្រេចចិត្តដែលយើងនឹងធ្វើ»។ បន្ថែមពីនេះ មេដឹកនាំអាមេរិករូបនេះក៏បានបញ្ជាក់ដែរថា លោក និងលោក អេដូហ្គាន់ ក៏នឹងពិភាក្សាគ្នាពីបញ្ហាពាណិជ្ជកម្មទ្វេភាគីផងដែរ៕