* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី ផ្អាកប្រតិបត្តិការទាំងស្រុង ក្រោយរងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន (Video inside)

07-07-2026 23:04

(អូមស្ក៍)៖ ប្រភពពីឧស្សាហកម្មប្រេងបានឱ្យដឹងនៅថ្ងៃអង្គារថា រោងចក្រចម្រាញ់ប្រេង អូមស្ក៍ (Omsk) ដែលជារោងចក្រធំបំផុតរបស់ប្រទេសរុស្ស៊ី បានផ្អាកប្រតិបត្តិការទាំងស្រុង បន្ទាប់ពីរងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន។ ការផ្អាកដំណើរការរោងចក្រដែលជាអ្នកផ្គត់ផ្គង់ប្រេងសាំងធំបំផុតនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យវិបត្តិខ្វះខាតប្រេងនៅរុស្ស៊ី កាន់តែមានសភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារកាលពីថ្ងៃចន្ទ ទៅលើរោងចក្រដែលស្ថិតនៅជ្រៅក្នុងតំបន់ស៊ីបេរី (Siberia) នេះ គឺជាការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតមួយរបស់អ៊ុយក្រែន។ តំណាងប្រធានាធិបតីរុស្ស៊ីប្រចាំតំបន់ស៊ីបេរី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរោងចក្រពិតជារងការខូចខាតមែន ប៉ុន្តែគ្មានបុគ្គលិករងរបួសទេ ខណៈក្រុមការងារកំពុងវាយតម្លៃការខូចខាតដើម្បីចាប់ផ្តើមជួសជុល។

យោងតាមប្រភពពីឧស្សាហកម្មប្រេង ម៉ាស៊ីនចម្រាញ់ប្រេងឆៅទី១ (CDU-10) ដែលរ៉ាប់រង ៣៨ភាគរយនៃបរិមាណផលិតកម្មសរុប ត្រូវបានឆាបឆេះ និងរងការខូចខាតយ៉ាងដំណំ។ ចំណែកឯម៉ាស៊ីនចម្រាញ់ទី២ (CDU-11) ដែលរ៉ាប់រង ៣៧ភាគរយ ក៏ត្រូវបានផ្អាកផងដែរ ដោយសារការដាច់បណ្តាញបញ្ជូនសំខាន់ៗ ទោះបីជាមិនរងការវាយប្រហារចំក៏ដោយ ប៉ុន្តែអាចនឹងបើកដំណើរការវិញក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ក្រោយការវាយប្រហារ រោងចក្រ Omsk បានបញ្ឈប់ការលក់ប្រេងសាំង និងម៉ាស៊ូតនៅលើទីផ្សារដោះដូរទំនិញអន្តរជាតិសាំងពិតធឺស្បឺកភ្លាមៗ។ កាលពីឆ្នាំមុន រោងចក្រដ៏ធំមួយនេះ បានចម្រាញ់ប្រេងឆៅរហូតដល់ ២២លានតោន ដែលផ្តល់ទិន្នផលប្រេងសាំង ៥លានតោន និងម៉ាស៊ូត ៨លានតោន សម្រាប់ផ្គត់ផ្គង់រុស្ស៊ី៕