* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក ប្រកាសបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៉ីរ៉ង់ (Video inside)

08-07-2026 10:02

(វ៉ាស៊ីនតោន)៖ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកហៅកាត់ថា CENTCOM នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបិទបញ្ចប់ការវាយប្រហារជុំថ្មីមួយលើអ៉ីរ៉ង់ ហើយថាខ្លួនបានវាយប្រហារលើគោលដៅ ៨០ទីតាំង ក្នុងការវាយប្រហារចុងក្រោយបំផុតលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រួមជាមួយការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោនក៏បានលុបចោលការលើកលែងទណ្ឌកម្មដែលអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងចេញផងដែរ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្ម៣គ្រឿងរងការវាយប្រហារ នៅក្នុងច្រកសមុទ្រ ⁠Hormuz។ ក្នុងសេចក្ដីថ្លែងការណ៍មួយ CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិកបានវាយប្រហារលើប្រព័ន្ធការពារដែនអាកាស ទីបញ្ជាការ បណ្ដាញគ្រប់គ្រង រាដាស្ថិតនៅតាមបណ្ដោយឆ្នេរ ប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង ព្រមទាំងទូកតូចៗ៦០គ្រឿងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ទាំងនៅក្នុង និងក្បែរច្រកសមុទ្រ Hormuz ដើម្បីបំបាក់សមត្ថភាពរបស់អ៉ីរ៉ង់កុំឱ្យបន្តបើកការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិ»

CENTCOM បានបន្ថែមថាយោធាអាមេរិកបានប្រុងជើងការជានិច្ច ដើម្បីឆ្លើយតប ក្នុងករណីដែលអ៉ីរ៉ង់នៅតែបន្តបំពានលើកិច្ចព្រមព្រៀងបឋមរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា បទឈប់បាញ់ក្នុងសង្រ្គាមអ៉ីរ៉ង់នៅតែមានភាពផុយស្រួយ។ សង្រ្គាមបានផ្ទុះឡើងនៅពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៉ីរ៉ង់ បានសងសឹកវិញជាមួយការវាយប្រហារលើអ៉ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក៕