* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

នាយករដ្ឋមន្រ្តីកាណាដា Mark Carney ថាប្រទេសចំនួន ៩ ប្តេជ្ញាចិត្តចំពោះការបង្កើតធនាគារ សម្រាប់ផ្តល់កម្ចីវិនិយោគផ្នែកការពារជាតិ ដល់សម្ព័ន្ធមិត្ត (Video inside)

08-07-2026 11:53

(អង់ការ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ថាប្រទេសចំនួន ៩ បានប្តេជ្ញាចិត្តចំពោះការបង្កើតធនាគារមួយ សម្រាប់វិស័យការពារជាតិសកល ដែលមានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ លើការបំពាក់អាវុធដល់ប្រទេសសម្ព័ន្ធមិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុង​សេចក្តីថ្លែងការណ៍​នៅឯ​កិច្ចប្រជុំ​កំពូល​ណាតូ​ (NATO) នៅ​រដ្ឋធានី​អង់ការ៉ា​ ​ប្រទេស​តួកគីយ៉េ លោក Carney បញ្ជាក់​​ថា អាល់បានី បែលហ្ស៉ិក ក្រិក ឡាតូនី លុចសំបួរ រូម៉ានី តួកគីយ៉េ និង​អ៊ុយក្រែន សុទ្ធតែ​បាន​សន្យា​គាំទ្រ​ដល់​ធនាគារ​ការពារជាតិ សន្តិសុខ និង​ភាពធន់ (Defence, Security and Resilience Bank ហៅកាត់ DSRB) ដែល​នឹង​មាន​មូលដ្ឋាន​ក្នុងប្រទេស​កាណាដា។

បញ្ជីឈ្មោះនេះ មិនមានប្រទេស G7 ធំណាមួយ ក្រៅពីកាណាដាទេ ដែលអាចកំណត់អំណាចហិរញ្ញវត្ថុរបស់ធនាគារ ទោះជារដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand ប្រាប់ Reuters ថាទីក្រុងអូតាវ៉ា នៅតែបើកចំហសម្រាប់សមាជិកថ្មី។ គោលបំណងនៃការបង្កើត DSRB គឺដើម្បីជំរុញការការពារប្រទេសសម្ព័ន្ធមិត្តដែលមានចិត្តគំនិតដូចគ្នា តាមរយៈការរៃអង្គាសប្រាក់ឱ្យបានដល់ ១០០ពាន់លានផោន ឬ ១៣៤ពាន់លានដុល្លារ ក្នុងលក្ខខណ្ឌជាកម្ចីការប្រាក់ទាប។

តាមលោក Carney, DSRB នឹងបញ្ចេញកម្ចីវិនិយោគ ពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិ ហើយធានាថាកាណាដា និងសម្ព័ន្ធមិត្តដទៃមានសមត្ថភាពដោះស្រាយបញ្ហាប្រឈម ក្នុងពេលដែលពិភពលោកមានគ្រោះថ្នាក់ និងកាន់តែបែកបាក់សាមគ្គី។ កាណាដា បានឱ្យដឹងថាប្រទេសដៃគូត្រូវបានអញ្ជើញឱ្យផ្តល់សច្ចាប័នលើផែនការទាំងនេះ ដើម្បីធ្វើឱ្យ DSRB អាចដំណើរការនាឆ្នាំ២០២៧៕