* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ដាណឺម៉ាក ប្រកាសត្រៀមលក្ខណៈជាស្រេចដើម្បីការពារទឹកដីខ្លួន ក្រោយលោក ដូណាល់ ត្រាំ លើកឡើងជាថ្មីពីកោះ Greenland (Video inside)

08-07-2026 13:36

(អង់ការ៉ា)៖ ថ្លែងនៅទីក្រុងអង់ការ៉ានាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីដាណឺម៉ាក​ លោកស្រី Mette Frederiksen បាននិយាយថា ប្រទេសលោកស្រីត្រៀមខ្លួនជាស្រេច ដើម្បីការពារទឹកដីសូម្បីតែមួយសង់ទីម៉ែត្ររបស់ ​NATO ក្នុងនោះរួមទាំងទឹកដីរបស់ដាណឺម៉ាកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Frederiksen បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងត្រៀមលក្ខណៈជាស្រេច ដើម្បីការពារទឹកដីសូម្បីមួយសង់ទីម៉ែត្រ​របស់ NATO រួមទាំងទឹកដីរបស់ពួកយើងផ្ទាល់... ប្រាកដណាស់យើងនឹងការពារព្រះរាជាណាចក្រដាណឺម៉ាក»។ លោកស្រីបានបន្តថា «ហេតុផលមួយដែលយើងបានបង្កើតអង្គការ NATO ឡើង តាំងតែពីច្រើនឆ្នាំមុន គឺប្រសិនបើមានរឿងអ្វីកើតឡើងចំពោះគ្នាយើង​ណាម្នាក់ នោះសមាជិកទាំងអស់នឹងជួយការពារគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងឱកាសមកចូលរួមកិច្ចប្រជុំកំពូល NATO នៅរដ្ឋធានីរបស់ប្រទេសតួកគីយ៉េ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែទិញយក ឬគ្រប់គ្រងកោះ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តស្ថិតក្រោមអធិបតេយ្យរបស់ដាណឺម៉ាក។ បញ្ហានេះបានបង្កឱ្យមានភាពល្អក់កករ​ក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងកូប៉ិនហាក ដែលសុទ្ធតែជាសមាជិកស្ថាបនិកដូចគ្នានៅក្នុង NATO៕