* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់បើកការវាយប្រហារលើគោលដៅនៅប្រទេសបារ៉ែននិងកូវ៉ែត សងសឹកការវាយប្រហាររបស់អាមេរិក (Video inside)

08-07-2026 14:51

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីតាំងយោធារបស់​សហរដ្ឋអាមេរិក នៅក្នុងប្រទេសបារ៉ែននិងកូវ៉ែត នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីអាមេរិកបានបើកការវាយប្រហារ​លើប្រទេសអ៉ីរ៉ង់ ឆ្លើយតបការការវាយប្រហារលើកប៉ាល់ដឹកប្រេង នៅច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

IRGC បានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការវាយប្រហារដោយដ្រូននិងមីស៉ីល ប្រឆាំងទីតាំងយោធាសំខាន់ៗរបស់អាមេរិក ដែលស្ថិតនៅបារ៉ែននិងកូវ៉ែត ហើយថែមទាំងបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក MQ-9 មួយគ្រឿង ដែលព្យាយាមជ្រៀតជ្រែក​ប្រតិបត្តិការរបស់ខ្លួន។

សំឡេងស៉ីរ៉ែនប្រកាសត្រូវបានបន្លឺឡើង នៅក្នុងប្រទេសបារ៉ែននិងកូវ៉ែត ខណៈយោធាកូវ៉ែតបានប្រាប់ថា ប្រព័ន្ធការពារដែនអាកាស បានឆ្លើយតបការវាយប្រហារមីស៉ីលនិងដ្រូនរបស់សត្រូវ។ កាលពីថ្ងៃអង្គារ យោធាអាមេរិក បានប្រកាសពីការវាយប្រហារលើ​គោលដៅយ៉ាងហោច៨០របស់អ៉ីរ៉ង់ ហើយទីក្រុងវ៉ាស៉ីនតោន ថែមទាំងសម្រេចដាក់ទណ្ឌកម្មលើប្រេងអ៉ីរ៉ង់ឡើងវិញ បន្ទាប់ពីកប៉ាល់ដឹកប្រេងនិងឧស្ម័នចំនួន៣គ្រឿង បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានចោទគ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់។ ការឡើងកម្តៅសាឡើងវិញនេះ គឺជាគំរាមកំហែងថ្មីចុងក្រោយមួយទៀត ចំពោះកិច្ចព្រមព្រៀងបឋមដ៏ផុយស្រួយ ដែលភាគីទាំងពីរបានឈានដល់កាលពីខែមុន ដើម្បីបម្រើជាគ្រឹះឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយចុងក្រោយ ហើយបិទបញ្ចប់ជាផ្លូវការ នូវសង្រ្គាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តគំរាមម្តងហើយម្តងទៀតថា ការទម្លាក់គ្រាប់បែកលើប្រទេសអ៉ីរ៉ង់នឹងបន្តឡើងវិញ លុះត្រាតែអ៉ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀងសន្តិភាព៕