* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ប្រកាសថាបទឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺឈានដល់ទីបញ្ចប់ហើយ ក្រោយភាគីទាំងពីរផ្ទុះអរិភាពជាថ្មី (Video inside)

08-07-2026 15:49

(អង់ការ៉ា)៖ នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់​ គឺបានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ ក្រោយមានករណីវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងច្រកសមុទ្រ Hormuz ហើយអ៉ីរ៉ង់បានឆ្លើយតបវិញ ដោយកំណត់គោលដៅលើ​មូលដ្ឋានទ័ពអាមេរិក នៅតាមប្រទេសអារ៉ាប់ក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងចេញពីរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីយ៉េ មុនការបើកកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ បាននិយាយថា អនុស្សរណៈយោគយល់ដែលត្រូវបានចុះហត្ថលេខា ជាមួយអ៉ីរ៉ង់កាលពីខែមិថុនា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពផ្លូវការចុងក្រោយមួយនោះ គឺបានឈានដល់ទីបញ្ចប់ហើយ ហើយលោកមិនចង់ធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតេហេរ៉ង់ទៀតទេ។

លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «បើតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ គឺវាចប់ហើយ។ វាជារឿងចំណាយពេល​ឥតប្រយោជន៍ ក្នុងការទៅនិយាយជាមួយពួកគេ»។ លោក ត្រាំ បានឆ្លើយបែបនេះ នៅពេលត្រូវបានសាកសួរថា តើបទឈប់បាញ់ជាមួយអ៉ីរ៉ង់ នាពេលនេះគឺចប់ហើយមែនទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ យោធាអាមេរិកបានប្រកាសពីការបើកប្រតិបត្តិការការវាយប្រហារលើគោលដៅអ៉ីរ៉ង់ ឆ្លើយតបការវាយប្រហារ​លើកប៉ាល់ពាណិជ្ជកម្មចំនួន៣គ្រឿង នៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ។ ចំណែកនៅថ្ងៃពុធនេះ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសថា​ ពួកគេបានបើកការវាយប្រហារលើទីតាំងយោធាសំខាន់ៗរបស់អាមេរិក នៅក្នុងប្រទេសបារ៉ែននិងកូវ៉ែត។ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់។

កាលពីខែមិថុនា អាមេរិកនិងអ៉ីរ៉ង់ បានចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា ដែលបម្រើជាកិច្ចព្រមព្រៀងបឋម សម្រាប់ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ បន្ទាប់ពីវា​ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាស នៅទូទាំងប្រទេសអ៉ីរ៉ង់៕