* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារអបអរសាទរចំពោះលោកស្រី Keiko Fujimori ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃប្រទេសប៉េរូ

08-07-2026 16:59

(ប៉េកាំង)៖ នៅថ្ងៃទី ៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរជូនចំពោះលោកស្រី Keiko Fujimori ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងប្រទេសប៉េរូ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយទំនាក់ទំនងនៃប្រទេសទាំងពីរបានរក្សាសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ការផ្លាស់ប្តូរជាន់ខ្ពស់រវាងភាគីទាំងពីរ មានភាពញឹកញាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ហើយមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងដួងចិត្តរបស់ប្រជាជន។ ឆ្នាំនេះគឺជាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសប៉េរូ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ប៉េរូ ហើយមានឆន្ទៈធ្វើការជាមួយលោកស្រីប្រធានាធិបតី ដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-ប៉េរូឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់ សំដៅផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

នៅថ្ងៃដដែលនោះ លោក Han Zheng អនុប្រធានរដ្ឋចិន ក៏បានផ្ញើសារអបអរសាទរជូនចំពោះលោក Giuseppe Galareta ដែលត្រូវបានជ្រើសតាំងជាអនុប្រធានាធិបតីទីមួយនៃប្រទេសប៉េរូ៕

វិទ្យុមិត្តភាពកម្ពុជាចិន