ស្ថាប័នចិនចេញផ្សាយរបាយការណ៍ស្តីពី «ការរិះគន់ផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់លើការទាមទាររបស់ហ្វីលីពីន ចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង»
08-07-2026 17:47
(ប៉េកាំង)៖ យោងតាមដំណឹងរបស់ក្រសួងធនធានធម្មជាតិចិនឱ្យដឹងថា នៅថ្ងៃទី ៨ ខែកក្កដា វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សមុទ្រ នៃក្រសួងធនធានធម្មជាតិចិនបានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា "ការរិះគន់ផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់លើ ការទាមទាររបស់ហ្វីលីពីនចំពោះទឹកដី នៅសមុទ្រចិនខាងត្បូង" ក្នុងគោលបំណងពិនិត្យសង្កេតមើលថា តើការទាមទាររបស់ហ្វីលីពីនចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង ស្របនឹងច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាទូទៅ និងឯកសារប្រវត្តិសាស្ត្រសាធារណេៈដែលអាចទុកចិត្តបានឬយ៉ាងណា ដើម្បីបញ្ជាក់ថាតើការទាមទារទឹកដីពាក់ព័ន្ធនេះ សមស្របតាមច្បាប់អន្តរជាតិដែរឬទេ។
របាយការណ៍នេះចង្អុលបង្ហាញថា អំណះអំណាងពាក់ព័ន្ធដែលបង្ហាញដោយភាគីហ្វីលីពីន ដើម្បីគាំទ្រការទាមទារទឹកដីនៅកោះ Huangyan និងថ្មប៉ប្រះទឹកមួយចំនួននៅកោះ Nansha គឺខុសឆ្គង និងមួលបង្កាច់ឯកសារប្រវត្តិសាស្ត្រ ពោលគឺមិនអាចចាត់ទុកជាភស្តុតាងខាងផ្លូវច្បាប់។ វាគ្រាន់តែជាលេសសម្រាប់ហ្វីលីពីនប្រើដើម្បីគេចវេះ ពីការរឹតបន្តឹងនៃសន្ធិសញ្ញាអន្តរជាតិ និងវាតទីទឹកដីរបស់ខ្លួនដោយខុសច្បាប់តែប៉ុណ្ណោះ។ ការវាតទីទឹកដីរបស់ហ្វីលីពីន គឺជាការប៉ុនប៉ងប្រឆាំងនឹងប្រព័ន្ធច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទី២៕
វិទ្យុមិត្តភាពកម្ពុជាចិន




