ប៉ាគីស្ថានបញ្ជាក់ថា កងកម្លាំងសន្តិសុខ ៤២នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារនៅភាគនិរតីនៃប្រទេសក្នុងសប្តាហ៍នេះ

08-07-2026 21:36

(អ៊ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃពុធថា បុគ្គលិកនគរបាល និងកងទ័ពសរុបចំនួន ៤២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចំនួន ៣លើកផ្សេងគ្នាពីសំណាក់ក្រុមសកម្មប្រយុទ្ធ នៅក្នុងខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន គិតចាប់តាំងពីថ្ងៃទី០៦ ខែកក្កដាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាបានបញ្ជាក់បន្ថែមថា នៅក្នុងការប៉ះទង្គិចគ្នាដើម្បីទប់ទល់នឹងការវាយប្រហារទាំងនោះ កងកម្លាំងប៉ាគីស្ថានក៏បានសម្លាប់ក្រុមសកម្មប្រយុទ្ធសរុបចំនួន ៥៤នាក់ ត្រឡប់ទៅវិញផងដែរ៕