* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ដូណាល់ ត្រាំ ព្រមានថាអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀតនៅយប់ថ្ងៃពុធនេះ (Video inside)

08-07-2026 21:50

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានគំរាមបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់សាជាថ្មី បន្ទាប់ពីលោកបានប្រកាសថាកិច្ចព្រមព្រៀងបទឈប់បាញ់បឋមជាមួយសាធារណរដ្ឋឥស្លាមមួយនេះ ត្រូវបាន «បញ្ចប់ហើយ» ទោះបីជាលោកមិនទាន់បញ្ជាក់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោននឹងវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹងវិញ ឬយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្រៅកិច្ចប្រជុំកំពូលណាតូ (NATO) ក្នុងរដ្ឋធានីអង់ការ៉ា (Ankara) ប្រទេសតួកគី លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីអ៊ីរ៉ង់ ថាមិនបានគោរពតាមអ្វីដែលបានចរចាព្រមព្រៀងគ្នា។ មុនពេលចូលជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំសូមព្រមានបន្តិច៖ យើងនឹងវាយប្រហារពួកគេយ៉ាងចាស់ដៃនៅយប់នេះ»។

ការប្រកាសរបស់លោក ត្រាំ អំពីការដួលរលំនៃអនុស្សរណៈយោគយល់គ្នា ដែលជាបទឈប់បាញ់បឋមនោះ បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងយ៉ាងខ្លាំង។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើអាមេរិកនឹងធ្វើសង្គ្រាមទ្រង់ទ្រាយធំ ឬនឹងមានការចរចាបន្តដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះឡើយ។ លោកបានសង្កត់ធ្ងន់លើគោលដៅសង្គ្រាមរបស់លោកថា ទីក្រុងតេហេរ៉ង់ មិនត្រូវមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ប៉ុន្តែលោកបង្ហើបថាគោលដៅនេះអាចនឹងត្រូវសម្រេចដោយមិនបាច់មានកិច្ចព្រមព្រៀង។ លោក ត្រាំ បានបន្ថែមថា៖ «យើងប្រហែលជាធ្វើវាដោយមិនបាច់មានកិច្ចព្រមព្រៀងក៏បាន ព្រោះវាអាចនឹងងាយស្រួលជាង ដោយសារតែមនុស្សទាំងនេះចូលចិត្តកុហក និងបោកប្រាស់»។

ការកើនឡើងកម្តៅនៃជម្លោះនេះបានផ្ទុះឡើងជាថ្មី បន្ទាប់ពីអ៊ីរ៉ង់អះអាងថាខ្លួនបានវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅប្រទេសបារ៉ែន និងគូវ៉ែត ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិកលើគោលដៅអ៊ីរ៉ង់ ដែលអាមេរិកធ្វើឡើងដើម្បីឆ្លើយតបនឹងការវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស។ ការបន្តសង្គ្រាមនេះ បានធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស ដោយទិន្នន័យនាវាចរណ៍បង្ហាញថា យ៉ាងហោចណាស់មាននាវាដឹកប្រេងនិងហ្គាសចំនួន ៤គ្រឿង បានបង្វែរទិសដៅត្រឡប់ក្រោយវិញ ជាជាងប្រថុយគ្រោះថ្នាក់ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ៕