* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ដូណាល់ ត្រាំ រិះគន់ណាតូយ៉ាងចាស់ដៃ ជុំវិញបញ្ហាកោះហ្គ្រីនឡែន និងសង្គ្រាមនៅអ៊ីរ៉ង់ (Video inside)

08-07-2026 22:07

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងទៅលើបណ្តាប្រទេសជាសម្ព័ន្ធមិត្តណាតូ (NATO) នៅក្នុងកិច្ចប្រជុំកំពូលនៅតួកគី នៅថ្ងៃពុធ ដោយលោកបានសម្តែងការខកចិត្តចំពោះសម្ព័ន្ធភាពនេះ

ដែលបានរារាំងមហិច្ឆតារបស់លោកក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន​ និងមិនបានគាំទ្រសង្គ្រាមរបស់លោកនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ Reuters។

ក្នុងកិច្ចប្រជុំមេដឹកនាំទាំង ៣២ប្រទេស លោក ត្រាំ បានរំលឹកសារជាថ្មីថា សហរដ្ឋអាមេរិកគួរតែជាអ្នកគ្រប់គ្រងកោះហ្គ្រីនឡែន ដែលជាដែនដីស្វ័យភាពរបស់ដាណឺម៉ាក ដើម្បីផលប្រយោជន៍ និងការការពារសន្តិសុខពិភពលោកទាំងមូល។ លើសពីនេះ លោកក៏បានស្តីបន្ទោសប្រទេសអឺរ៉ុបមួយចំនួនដែលបដិសេធមិនជួយច្បាំងនៅអ៊ីរ៉ង់ ដោយបានចង្អុលមុខចំៗទៅកាន់អេស្ប៉ាញថាជា «ដៃគូដ៏អាក្រក់បំផុត» និងបានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មថែមទៀតផង។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រកាសយ៉ាងដាច់អហង្ការថា៖ «កោះហ្គ្រីនឡែន មិនមែនសម្រាប់លក់នោះទេ»។ លោកស្រីបានសង្កត់ធ្ងន់ថា ដាណឺម៉ាកបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារទឹកដីខ្លួន និងរំពឹងថាសម្ព័ន្ធមិត្តណាតូទាំងអស់នឹងគោរពសិទ្ធិរបស់ប្រជាជនហ្គ្រីនឡែន។ ការចង់បានទឹកដីពីសមាជិកណាតូដូចគ្នាបែបនេះ ត្រូវបានគេមើលឃើញថាអាចគំរាមកំហែងដល់អនាគត និងសាមគ្គីភាពរបស់សម្ព័ន្ធភាពយោធាមួយនេះទាំងមូល។

ដើម្បីព្យាយាមបន្ធូរបន្ថយកំហឹងរបស់លោក ត្រាំ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតត៍ (Mark Rutte) បានលើកសរសើរមេដឹកនាំអាមេរិករូបនេះថា ការដែលបណ្តាប្រទេសអឺរ៉ុបព្រមបង្កើនការចំណាយលើវិស័យការពារជាតិដូចពេលបច្ចុប្បន្ន គឺដោយសារតែឥទ្ធិពល និងការជំរុញយ៉ាងខ្លាំងក្លារបស់លោក ត្រាំ នេះឯង៕