* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ គ្រោងដកប្រទេសស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រភេរវកម្ម» របស់អាមេរិក (Video inside)

08-07-2026 22:40

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានបង្ហើបថា លោកអាចនឹងសម្រេចចិត្តដកប្រទេសស៊ីរី ចេញពីបញ្ជីខ្មៅនៃប្រទេសដែលគាំទ្រអំពើភេរវកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបញ្ជាក់នេះធ្វើឡើងក្នុងអំឡុងពេលជំនួបជាមួយប្រធានាធិបតីស៊ីរីថ្មី លោក អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) នៅប្រទេសតួកគី។ ការជាប់ឈ្មោះក្នុងបញ្ជីខ្មៅនេះ បានធ្វើឱ្យស៊ីរីត្រូវរងការរឹតបន្តឹងលើជំនួយបរទេស ការទិញអាវុធ និងប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ។ កាលពីខែមុន លោក ត្រាំ ទើបតែបានចុះហត្ថលេខាបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចភាគច្រើនលើស៊ីរី ដើម្បីបើកផ្លូវឱ្យប្រទេសនេះអាចធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិវិញ និងដើម្បីជួយស្តារប្រទេសក្រោយសង្គ្រាមស៊ីវិល។

ទោះបីជាបានដកទណ្ឌកម្មសេដ្ឋកិច្ចជាទូទៅក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនអះអាងថា ទណ្ឌកម្មនឹងនៅតែបន្តផ្តោតលើអតីតប្រធានាធិបតី អាសាដ (Assad) និងបក្ខពួកដដែល។ នៅក្នុងជំនួបនោះ លោក ត្រាំ បានកោតសរសើរលោក អាល់សារ៉ា ដែលបានដឹកនាំកម្លាំងផ្តួលរំលំរបបលោក អាសាដ កាលពីចុងឆ្នាំ២០២៤។ ទោះបីជាលោក អាល់សារ៉ា ធ្លាប់ជាមេបញ្ជាការក្រុម Al Nusra ដែលពាក់ព័ន្ធនឹងក្រុមភេរវករ Al Qaeda ក្តី ប៉ុន្តែលោកបានកាត់ផ្តាច់ចំណងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា មេដឹកនាំស៊ីរីថ្មីរូបនេះ ទទួលបានការគោរពពីមនុស្សគ្រប់គ្នា រួមទាំងរូបលោកផ្ទាល់ផងដែរ៕