* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក បន្តវាយអ៉ីរ៉ង់ អ៉ីរ៉ង់បន្តវាយកូវ៉ែត និងបារ៉ែន (Video inside)

09-07-2026 09:02

(អង់ការ៉ា)៖ យោធាអាមេរិក នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារថ្មីមួយទៀតលើអ៉ីរ៉ង់ ក្នុងគោលបំណងបើកចំហច្រកសមុទ្រ Hormuz តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់​ គឺបានឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារជុំចុងក្រោយបំផុតនេះដែលសហរដ្ឋអាមេរិកអះអាងថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្កស្នូរផ្ទុះក្នុងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង និងធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី។ ក្នុងការបង្ហោះមួយលើបណ្ដាទំនាក់ទំនងសង្គម X ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំង CENTCOM បានបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៉ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពរបស់ពួកគេកុំឱ្យបន្តគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz»

លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក៏បានលើកឡើងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ហើយប្រសិនបើការវាយប្រហារបែបនេះកើតឡើងសាជាថ្មី នោះសហរដ្ឋអាមេរិកនឹងវាយប្រហារកាន់តែខ្លាំងក្លាប្រឆាំងអ៉ីរ៉ង់។ ប៉ុន្តែអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើគោលដៅក្នុងប្រទេសបារ៉ែន និងកូវ៉ែត បន្ទាប់ពីរងការវាយប្រហារពីសហរដ្ឋអាមេរិក។ អ៉ីរ៉ង់បានព្រមានថា ប្រទេសក្នុងតំបន់ដែលសម្រួលដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅវាយប្រហារពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា ថ្លែងចេញពីរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីយ៉េកាលពីថ្អៃអង្គារ មុនការបើកកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ បាននិយាយថា អនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខា ជាមួយអ៉ីរ៉ង់កាលពីខែមិថុនា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពផ្លូវការចុងក្រោយមួយនោះ គឺបានឈានដល់ទីបញ្ចប់ហើយ ហើយលោកមិនចង់ធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតេហេរ៉ង់ទៀតទេ។

កាលពីខែមិថុនា អាមេរិកនិងអ៉ីរ៉ង់ បានចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា ដែលបម្រើជាកិច្ចព្រមព្រៀងបឋម សម្រាប់ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ បន្ទាប់ពីវា​ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាស នៅទូទាំងប្រទេសអ៉ីរ៉ង់។