* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot (Video inside)

09-07-2026 09:34

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវអាជ្ញាបណ្ណដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលនេះជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ទីក្រុងកៀវដែលព្យាយាមស្វែងរកការអនុញ្ញាតផលិតប្រព័ន្ធអាវុធការពារខ្លួនជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។ «យើងនឹងផ្ដល់ឱ្យអ្នកនូវអាជ្ញាបណ្ណដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriots...ដូច្នេះអ្នកមិនអាចត្អូញត្អែរថាយើងមិនបានផ្ដល់ឱ្យគ្រប់គ្រាន់ទៀតនោះទេ»។ នេះជាការគូសបញ្ជាក់របសលោក ត្រាំ ដោយបន្ថែមថាលោកពេញចិត្តផ្ដល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធអាវុធការពារខ្លួន ជាជាងប្រព័ន្ធអាវុធវាយលុក។

លោក ត្រាំមិនបានបញ្ជាក់លម្អិតអ្វីទេ ប៉ុន្តែនេះជាការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងគោលជំហររបស់លោកចំពោះអ៊ុយក្រែន ដែលកន្លងមកលោកបានរិះគន់លោក ហ្សេលេនស្គី ដែលលោកធ្លាប់ចាត់ទុកថាជាមនុស្សមិនចេះដឹងគុណ។ បើតាមលោក ត្រាំ រូបលោកនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗ។ កាលពីថ្ងៃពុធ លោក ត្រាំ ក៏បានអះអាងដែរថា ទីក្រុងមូស្គូ និងទីក្រុងកៀវមានបំណងចង់បញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើនឹងមានការបញ្ជូនគ្រាប់មីស៊ីលទៅឱ្យអ៊ុយក្រែនឬ៏យ៉ាងណានោះទេ? តែប្រភពចំនួន២ដែលបានដឹងពីកិច្ចភាក្សាប្រាប់ Reuters គ្រាប់មីស៊ីលថ្មីទំនងជានឹងត្រូវបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ឬប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បីកុំឱ្យការផលិតគ្រាប់មីស៊ីលក្លាយជាគោលដៅនៃការវាយប្រហាររបស់រុស្ស៉ីក្នុងប្រទេសអ៊ុយក្រែន៕