* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្យុះ Bavi បក់បោកតម្រង់ទៅរកតៃវ៉ាន់ ខណៈចិនត្រៀមលក្ខណៈទប់ទល់ (Video inside)

09-07-2026 10:00

(ប៉េកាំង)៖ ព្យុះទីហ្វុង Bavi បានបក់បោកឆ្ពោះទៅកាន់ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយល្បឿនខ្យល់បានថយចុះ បន្តិចមកនៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈអាជ្ញាធរបានជំរុញឱ្យប្រជាជនស្ដុកស្បៀងសំខាន់ៗទុក និងត្រៀមលក្ខណៈការពារខ្លួនពីព្យុះមួយនេះដែលអាចនឹងក្លាយជាព្យុះទីហ្វុង ដ៏កំណាចបំផុតមួយចាប់តាំងពីឆ្នាំ២០២៤មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះទីហ្វុង Bavi ត្រូវបានរំពឹងថានឹងបក់បោកទៅដល់ភាគខាងជើងនៃកោះតៃវ៉ាន់ មុនវាបក់បោកទៅដល់ដីគោកនៃខេត្ត Fujian ភាគខាងកើតប្រទេសចិន នៅល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ មន្ត្រីឧតុនិយមតៃវ៉ាន់ម្នាក់បានប្រាប់ Reuters ថាព្យុះ Bavi ត្រូវបានរំពឹងថាក៏អាចនឹងក្លាយជាព្យុះដ៏ធំបំផុតមួយដែលនឹងវាយប្រហារលើតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៨៧ ផងដែរ។

ចិន និងជប៉ុន រួមទាំងកោះតៃវ៉ាន់ត្រូវបានគេមើលឃើញថាបានជួបប្រទះនឹងគ្រោះធម្មជាតិ ជាពិសេសគឺព្យុះ និងទឹកជំនន់កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការប្រែប្រួល អាកាសធាតុ។ ក្នុងឆ្នាំ២០២៦នេះ ការព្រួយបារម្ភមានរឹតតែខ្លាំងឡើងទៅទៀត ដ្បិតបាតុភូត El Nino អាចនឹងជំរុញអាកាសធាតុកាន់តែក្ដៅ ហើយធ្វើឱ្យព្យុះទីហ្វុងកើតឡើងកាន់តែញឹកញាប់ ថែមទៀត។

គួរបញ្ជាក់ថា បើតាមគេហទំព័រ AccuWeather ប្រសិនបើ ព្យុះ Bavi អាចរក្សាបានឥទ្ធិពលរបស់ខ្លួនដូចការព្យាករមែន នោះវានឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីព្យុះ Super Typhoon Kong-rey ក្នុងឆ្នាំ២០២៤៕