* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចៅក្រមអាមេរិក បង្គាប់ឱ្យលោក ត្រាំ សងជំងឺចិត្ត ៥លានដុល្លារទៅឱ្យអតីតអ្នកកាសែតម្នាក់ សម្រាប់ការបំពានផ្លូវភេទ និងបរិហារកេរ្តិ៍ (Video inside)

09-07-2026 10:44

(ញូវយ៉ក)៖ ចៅក្រមអាមេរិកម្នាក់ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បានបង្គាប់ឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ សងជំងឺចិត្ត ៥លានដុល្លារទៅឱ្យអតីតអ្នកសែត លោកស្រី E. Jean Carroll បន្ទាប់ពីគណៈវិនិច្ឆ័យមួយលើសំណុំរឿងរដ្ឋប្បវេណីបានរកឃើញថារូបលោកមានពិរុទ្ធភាពលើបទចោទបំពានផ្លូវភេទ និងបរិហារកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

កាលពីសប្ដាហ៍មុន តុលាការកំពូលអាមេរិក បានទាត់ចោលការប្ដឹងទាស់របស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងសាលក្រមសម្រេចមួយកាលពីខែឧសភា ឆ្នាំ២០២៣ ដែលបង្គាប់ឱ្យរូបលោកបង់ ប្រាក់សងជំងឺចិត្ត ២លានដុល្លារសម្រាប់ការបំពានផ្លូវភេទ និង៣លានដុល្លារសម្រាប់ការបរិហារកេរ្តិ៍ ទៅឱ្យលោកស្រី Carroll។ លោកស្រី Carroll ជាអតីតអ្នកកាសែតម្នាក់ដែលឥលូវមានអាយុ ៨២ឆ្នាំ បានចោទប្រកាន់លោក ត្រាំ ថាបានរំលោភផ្លូវភេទលើលោកស្រី ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងផ្សារទំនើបមួយកន្លែងនៃទីក្រុងញូវយ៉ក កាលពីឆ្នាំ១៩៩៦។ ការចោទប្រកាន់នេះធ្វើឡើង ក្នុងសៀវភៅមួយរបស់លោកស្រីបោះពុម្ភផ្សាយកាលពីឆ្នាំ២០១៩ ហើយនៅពេលនោះដែរ លោក ត្រាំ បានហៅលោកស្រីថាមនុស្សឆ្កួត និងប្រឌិតរឿងចោទប្រកាន់់លើរូបលោក។

តាមរយៈការទាត់ចោលបណ្ដឹងទាស់របស់លោក ត្រាំ តុលាការកំពូលបានសម្រេចចិត្តតម្កល់ទុកសាលក្រមរបស់គណៈវិច្ឆ័យកាលពីខែឧសភា ឆ្នាំ២០២៣ ទុកជាបានការដដែល។ កាលពីថ្ងៃពុធ ចៅក្រមសហព័ន្ធ លោក Lewis Kaplan បានបង្គាប់ឱ្យលោក ត្រាំ សងជំងឺចិត្ត ៥លានដុល្លារឱ្យលោកស្រី Carroll។ ដោយឡែក ក្នុងបណ្ដឹងបរិហារកេរ្តិ៍ដាច់ដោយឡែកមួយផ្សេងទៀត ក្នុងតុលាការក្រុងញូវយ៉ក លោក ត្រាំ ក៏ត្រូវបានបង្គាប់ឱ្យសងជំងឺចិត្ត ៨៣,៣លានដុល្លារទៅឱ្យលោកស្រី Carroll ផងដែរ។ សាលក្រមនេះត្រូវបានសាលាឧទ្ធរណ៍តម្កល់ទុកជាបានការ ប៉ុន្តែការអនុវត្តត្រូវបានព្យួរនៅឡើយ។

គួរបញ្ជាក់ថា សាលក្រមសម្រេចរបស់តុលាការអាមេរិកគឺជាសំណុំរឿងរដ្ឋប្បវេណីប៉ុណ្ណោះ ហើយលោក ត្រាំ មិនត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនោះទេ ក៏ព្រោះតែអង្គហេតុ បានកើតឡើងតាំងពីឆ្នាំ១៩៩៦ម្ល៉េះ ដែលនេះត្រូវផុតអាជ្ញាយុកាលខាងទោសព្រហ្មទណ្ឌ៕