* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ី រិះគន់ការសម្រេចចិត្តរបស់អង្គការ NATO ពាក់ព័ន្ធការផ្តល់ជំនួយឱ្យអ៊ុយក្រែន និងគោលការណ៍ការពារគ្នាទៅវិញទៅមក (Video inside)

09-07-2026 11:18

(មូស្គូ)៖ រុស្ស៉ី បានថ្កោលទោសការសម្រេចចិត្តរបស់អង្គការណាតូ (NATO) នៅឯកិច្ចប្រជុំកំពូល ក្នុងប្រទេសតួកគីយ៉េ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយនិយាយថា ពួកគេអាចមានផលវិបាកដ៏មហន្តរាយ បន្ទាប់ពីបក្សសម្ព័ន្ធយោធាមួយនេះ ប្រកាសផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន និងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងកិច្ចការពារជាសមូហភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា អាទិភាពរបស់ NATO នៅតែមិនផ្លាស់ប្តូរ ការធ្វើយោធានីយកម្មនៅតំបន់អឺរ៉ុប ការផ្តោតលើការកសាងសមត្ថភាពការពារជាតិ ការត្រៀមលក្ខណៈសម្រាប់ជម្លោះប្រដាប់អាវុធជាមួយរុស្ស៉ី ហើយពិតណាស់គឺជំនួយសម្រាប់អ៊ុយក្រែនតែម្តង។

នៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោកស្រី Zakharova គូសបញ្ជាក់ថា «ប្រសិនបើ NATO ផ្អាកយុទ្ធសាស្រ្តសិន ហើយគិតមួយភ្លែត ពួកគេប្រហែលជាមិនសម្រេចចិត្ត ដែលគ្មានការទទួលខុសត្រូវបែបនេះឡើយ ហើយដែលអាចនាំទៅរកគ្រោះមហន្តរាយ មិនត្រឹមតែសម្រាប់សម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា នៅឯ​កិច្ចប្រជុំ​កំពូល​ សមាជិក ​NATO ​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ចំនួន ៧០ពាន់​លាន​អឺរ៉ូ ឬ៨០ពាន់លាន​ដុល្លារដល់​អ៊ុយក្រែន​សម្រាប់​ឆ្នាំ២០២៦។ ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំ ចំពោះកិច្ចការពារជាសមូហភាព ក្រោមមាត្រា ៥ របស់ NATO នៅក្នុងសេចក្តីប្រកាសនៃកិច្ចប្រជុំ ជាមួយការបង្ហាញកិច្ចព្រមព្រៀងអាវុធដែលមានតម្លៃ ៥០ពាន់លានដុល្លារ៕