* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប៉ាគីស្ថានទទូចឱ្យអាមេរិកនិងអ៉ីរ៉ង់ គោរពការប្តេជ្ញាចិត្តនៅក្រោមអនុស្សរណៈទីក្រុងអ៉ីស្លាម៉ាបាដ (Video inside)

09-07-2026 13:14

(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេសនៃប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍ ទទូចឱ្យភាគីទាំងអស់គោរពតាមការប្តេជ្ញារបស់ពួកគេ នៅក្រោមអនុស្សរណៈយោគយល់ទីក្រុងអ៉ីស្លាម៉ាបាដ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងបឋម ដែលចុះហត្ថលេខាជាមួយអ៉ីរ៉ង់កាលពីខែមុន គឺបានឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថាន បាននិយាយយ៉ាងដូច្នេះថា «ភាគីប៉ាគីស្ថានសូមទទូចឱ្យភាគីទាំងអស់ គោរពការប្តេជ្ញាចិត្តរៀងៗខ្លួន​របស់ពួកគេ នៅក្រោម MoU ទីក្រុងអ៉ីស្លាម៉ាបាដ ដែលនៅតែបន្តជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការយោគយល់ ការគោរពគ្នាទៅវិញទៅមក ព្រមទាំងវិបុលភាពរួម សម្រាប់តំបន់និងពិភពលោកទាំងមូល»

កាលពីខែមិថុនា អាមេរិកនិងអ៉ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបឋម១៤ចំណុច ដែលហៅថាអនុស្សរណៈអ៉ីស្លាម៉ាបាដ រវាងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីផ្អាកសង្រ្គាម ហើយបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែក្នុងសប្តាហ៍នេះ អរិភាពរវាងភាគីទាំងពីរ បានផ្ទុះឡើងជាថ្មី នៅពេលកប៉ាល់ពាណិជ្ជកម្មប៉ុន្មានគ្រឿង រងការវាយប្រហារនៅច្រកសមុទ្រ Hormuz ហើយអាមេរិកនិងអ៉ីរ៉ង់ ក៏បានបើកការវាយប្រហារដាក់គ្នា ព្រមទាំងចោទគ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ អំឡុងពេលស្ថិតនៅប្រទេសតួកគីយ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ ត្រូវបានសាកសួរថា នាពេលនេះបទឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺឈានដល់ទីបញ្ចប់ហើយមែនទេ ហើយលោកប្រធានាធិបតីអាមេរិក ក៏បានឆ្លើយតបថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ គឺវាចប់ហើយ ហើយលោកថែមទាំងបន្ថែមទៀតថា ការចរចាជាមួយអ៉ីរ៉ង់គឺជារឿង​ចំណាយពេលឥតប្រយោជន៍៕