* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នូវែលសេឡង់ នឹងពិចារណាចូលរួមក្នុងសម្ព័ន្ធភាពការពារជាតិអូស្រ្តាលី-ហ្វ៊ីជី (Video inside)

09-07-2026 13:52

(វែលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon បាននិយាយថា ប្រទេសរបស់លោក នឹងពិចារណាចូលរួមជាមួយ សម្ព័ន្ធភាពការពារជាតិរវាងអូស្រ្តាលីនិងហ្វ៊ីជី ដែលប្រទេសទាំងពីរ ទើបតែបានចុះហត្ថលេខាបង្កើតឡើងក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អូស្រ្តាលីនិងប្រទេសដែនកោះហ្វ៊ីជី បានចុះសន្ធិសញ្ញាការពារជាតិធំមួយ ហៅថា សម្ព័ន្ធភាពមហាសមុទ្រសន្តិភាព កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលតម្រូវឱ្យប្រទេសទាំងពីរ ជួយការពារគ្នាទៅវិញទៅមក ក្នុងករណីភាគីណាមួយរងការវាយប្រហារ ខណៈដែលអូស្រ្តាលីបាននិងកំពុងព្យាយាមទប់ទល់ ការរីកធំនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិក។

សន្ធិសញ្ញាខាងលើ គឺជាសម្ព័ន្ធភាពដំបូងបំផុតសម្រាប់ហ្វ៊ីជី ហើយធ្វើឱ្យហ្វ៊ីជីក្លាយជាសម្ព័ន្ធមិត្តផ្លូវការទី៤របស់អូស្រ្តាលី បន្ទាប់ពីសហរដ្ឋអាមេរិក នូវែលសេឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។ កិច្ចព្រមព្រៀងនេះ បើកចំហឱ្យរដ្ឋដទៃទៀតនៅតំបន់ប៉ាស៉ីហ្វិក អាចចូលរួមបានផងដែរ។

គួរបញ្ជាក់ថា នូវែលសេឡង់ សព្វថ្ងៃមានសម្ព័ន្ធមិត្តផ្លូវការតែមួយគត់ នោះគឺអូស្រ្តាលី ប៉ុន្តែជាសមាជិកនៅក្រុមប្រទេសចែករំលែក​ព័ត៌មានសម្ងាត់ ហៅថា Five Eyes ហើយក៏ជាដៃគូសំខាន់មួយរបស់អង្គការ NATO ផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ សេចក្តីប្រកាសខាងលើ គឺធ្វើឡើងបន្ទាប់ពីចិនទើបតែបានធ្វើតេស្តបាញ់មីស៉ីលបាលិស្ទីគ ចេញពីនាវាមុជទឹកដើរដោយ​ថាមពលនុយក្លេអ៊ែរ ចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក កាលពីថ្ងៃចន្ទ ដែលបានធ្វើឱ្យបណ្តានានានៅក្នុងតំបន់ នាំគ្នាចេញមុខប្រតិកម្មនិងបង្ហាញក្តីបារម្ភ៕