* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

UN ប្រកាសស្វែងរកថវិកាជិត៣០០លានដុល្លារ ដើម្បីយកទៅជួយវ៉េណេស៊ុយអេឡា ដែលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ (Video inside)

09-07-2026 14:12

(យូអិន)៖ កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការសហប្រជាជាតិ UN បានប្រកាសស្វែងរកថវិកាជាបន្ទាន់ចំនួនជិត​៣០០លានដុល្លារ ដើម្បីយកទៅគាំទ្រប្រតិបត្តិការជួយសង្រ្គោះ នៅវ៉េណេស៊ុយអេឡា ដែលបានរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ នាពេលកន្លងមកនេះ ហើយតួលេខមនុស្សស្លាប់បានបន្តកើនដល់ជាង៣៨០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានទទួលបន្ទុកផ្នែកមនុស្សធម៌របស់ UN លោក Tom Fletcher បាននិយាយថា ថវិកាចំនួនប្រហែល២៩៦លានដុល្លារ គឺត្រូវការចាំបាច់ ដើម្បីយកទៅផ្តល់ជំនួយជាបន្ទាន់ សម្រាប់មនុស្សប្រហែល១,៣លាននាក់ នៅវ៉េណេស៊ុយអេឡា សម្រាប់រយៈពេល​៦ខែ។ រដ្ឋាភិបាលទីក្រុងការ៉ាកាសផ្ទាល់ ក៏បានអំពាវនាវឱ្យមានការដោះលែងទ្រព្យសម្បត្តិរបស់ខ្លួន ដែលត្រូវបានបង្កកនៅបរទេសផងដែរ ដើម្បីរកមូលនិធិសម្រាប់ការជួសជុលស្ថាបនាប្រទេសឡើងវិញ។

ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា លោកស្រីបានស្នើឱ្យព្រះមហាក្សត្រចក្រភពអង់គ្លេស ដោះលែងមាសវ៉េណេស៊ុយអេឡាប្រមាណ ៣០តោន ដែលត្រូវបានបង្កកនៅក្រោមទណ្ឌកម្មរបស់ទីក្រុងឡុងដ៍។ ចំណែក រដ្ឋាភិបាលអាមេរិក បានដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនសម្រាប់រយៈពេល ៤ខែ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្រ្គោះ នៅវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់ UN គ្រោះរញ្ជួយដីភ្លោះកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ ដែលបានវាយប្រហារកាលពី​២សប្តាហ៍មុន បានបង្កការខូចខាត គិតជាទឹកប្រាក់សរុបខ្ទង់ ៦,៧ពាន់លានដុល្លារ ឬស្មើនឹង៦ភាគរយនៃ GDP របស់វ៉េណេស៊ុយអេឡា។ កាលពីថ្ងៃពុធ តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយនេះ បានបន្តកើនដល់៣៨១១នាក់ ហើយជិត​១៧០០០នាក់រងរបួស និងជិត១៨០០០នាក់ បានបាត់បង់ទីជម្រក៕