* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បារាំងបន្ទោសថាអ៉ីរ៉ង់ជាអ្នកនាំរឿងដាក់ខ្លួនឯង ក្រោយអាមេរិកបើកការវាយប្រហារជាថ្មី (Video inside)

09-07-2026 15:06

(ប៉ារីស)៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា អ៉ីរ៉ង់ផ្ទាល់គឺជាអ្នកនាំរឿងដាក់ខ្លួនឯង បង្កឱ្យអាមេរិកបើកការវាយប្រហារជាថ្មី ដោយសារតែបានបំពានកិច្ចព្រមព្រៀងឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅពេលត្រូវបានសាកសួរអំពីការវាយប្រហារថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក លោក Barrot បានលើកឡើងថា វាគឺមកពីអ៉ីរ៉ង់ខ្លួនឯង ដែលតាមរយៈការវាយប្រហារលើកប៉ាល់ធ្វើដំណើរនៅដែនទឹករបស់អូម៉ង់ គឺបានបំពានការប្តេជ្ញារបស់ខ្លួនផ្ទាល់ ក៏ដូចជាច្បាប់អន្តរជាតិ។ លោកបន្តថា អ៉ីរ៉ង់បានបំពានកិច្ចព្រមព្រៀង ដែលសម្រេចបានជាមួយ​អាមេរិកកាលពីខែមុន ខណៈទង្វើនេះចាំបាច់តែបញ្ឈប់ ដើម្បីឱ្យកិច្ចចរចាដ៏សំខាន់អាចបន្ត នៅក្រោមលក្ខខណ្ឌប្រសើរបំផុតតាមតែ​អាចធ្វើទៅរួច។ លោករដ្ឋមន្រ្តីការបរទេសបារាំង បានទទូចឱ្យភាគីទាំងពីរវិលទៅរកភាពស្ងប់ស្ងាត់វិញ។

គួរបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃទី២ជាប់គ្នា ដែលអាមេរិកនិងអ៉ីរ៉ង់ បានបន្តវាយប្រហារទៅវិញទៅមក។ ខាងអាមេរិក បានអះអាងថា ការវាយប្រហារថ្មីចុងក្រោយរបស់ខ្លួន មានគោលដៅទៅលើសមត្ថភាពរបស់អ៉ីរ៉ង់ ក្នុងការគំរាមកំហែងសេរីភាព​នៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ខណៈអ៉ីរ៉ង់បានតបតវិញ ដោយវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកូរ៉ែត បារ៉ែន និងកាតា៕