* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឥណ្ឌា និងអូស្រ្តាលី សម្រេចបានកិច្ចព្រមព្រៀងនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម (Video inside)

09-07-2026 15:32

(Melbourne)៖ អូស្ត្រាលី និងឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមរបស់អូស្ត្រាលីទៅកាន់ឥណ្ឌា សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ខណៈយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យថាមពលកកើតឡើងវិញ រ៉ែសំខាន់ៗ និងអ៉ីដ្រូសែនបៃតង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

«កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនការរួមចំណែកនៃសមត្ថភាពថាមពលមិនមែនឥន្ធនៈហ្វូស៉ីល ហើយផ្តល់ទីផ្សារបន្ថែមសម្រាប់វិស័យធនធានរបស់អូស្ត្រាលី»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Anthony Albanese ទៅកាន់អ្នកយកព័ត៌មានក្នុងទីក្រុង Melbourne បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។

ទោះជាប្រទេសទាំងពីរ មានកតិកាសញ្ញាសហប្រតិបត្តិការនុយក្លេអ៊ែរក្នុងឆ្នាំ២០១៤ ក៏ដោយ តែការនាំចេញអ៊ុយរ៉ាញ៉ូមត្រូវបានដាក់កំហិត ដោយសារតែការព្រួយបារម្ភអំពីការធានាថា ឥន្ធនៈនុយក្លេអ៊ែរត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងស៉ីវិល ដូចជាការផលិតថាមពលជាដើម។ លោក Modi ដែលកំពុងបំពេញទស្សកិច្ចនៅអូស្រ្តាលី គូសបញ្ជាក់ថា បច្ចេកវិទ្យា ដើមទុន និងធនធានរបស់អូស្ត្រាលី អាចជួយពន្លឿនការផ្លាស់ប្តូរប្រព័ន្ធថាមពលរបស់ឥណ្ឌា។ លោក Modi ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងគម្រោងអាលុយមីញ៉ូមកាបូនទាបផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌាបានតាមដានជាយូរមកហើយ អំពីធនធានអ៊ុយរ៉ាញ៉ូមរបស់អូស្ត្រាលី ដើម្បីសម្រេចគោលដៅសមត្ថភាពថាមពលនុយក្លេអ៊ែរក្នុងកម្រិត ១០០ជីហ្គាវ៉ាត់ នាឆ្នាំ២០៤៧ ខណៈដែលអូស្ត្រាលី កំពុងស្វែងរកការធ្វើពិពិធកម្មពាណិជ្ជកម្ម លើសពីការពឹងផ្អែកលើចិន ដែលជាដៃគូកំពូលរបស់ខ្លួន៕