* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប៉ូលិសជប៉ុនចាប់ខ្លួនស្រ្តីម្នាក់ សង្ស័យដេរមាត់ស្រ្តីម្នាក់ទៀត ដែលជាអ្នករស់នៅជាមួយគ្នា

09-07-2026 15:57

(តូក្យូ)៖ ប៉ូលិសជប៉ុន បានចាប់ខ្លួនស្រ្តីម្នាក់នៅក្បែរទីក្រុងតូក្យូ ដោយចោទប្រកាន់ ថាបានយកម្ជុលដេរមាត់អ្នករស់នៅក្នុងផ្ទះជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ ប្រាប់ AFP ថាជនរងគ្រោះជាស្ត្រីអាយុ ៤២ឆ្នាំ បានរត់មកពីផ្ទះ ក្នុងក្រុង Koga ទៅកាន់ហាងមួយជិតនោះ ហើយលើកក្រដាសមួយសន្លឹក ដែលមានសរសេរថា «សូមជួយខ្ញុំផង»

ក្រោយមកប៉ូលិស បានចាប់ខ្លួនជនសង្ស័យឈ្មោះ Masae Sakurai អាយុ ៤៩ឆ្នាំ ពីបទសង្ស័យប្រព្រឹត្តិអំពើហិង្សា។ អ្នកនាំពាក្យប៉ូលិសបានឱ្យដឹងថា នៅថ្ងៃកើតហេតុទី ២៩ ខែមិថុនា ជនសង្ស័យ Sakurai បានប្រើម្ជុល និងអំបោះដេរមាត់ជនរងគ្រោះ ដែលជាអ្នករស់នៅជាមួយគ្នា។

បច្ចប្បន្ន ប៉ូលិសកំពុងស៉ើបអង្កេតហេតុការណ៍នេះ រួមទាំងព័ត៌មានដែលមិនទាន់បានបញ្ជាក់ថា មានមនុស្សម្នាក់ទៀតរស់នៅក្នុងផ្ទះជាមួយគ្នា៕