* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តម្លៃប្រេងឆៅ កើនដល់ជាង ៧៨ដុល្លារក្នុងមួយបារ៉ែលវិញ ចំពោះមុខការវាយប្រហារគ្នាថ្មីៗ រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ (Video inside)

09-07-2026 16:21

(Reuters)៖ តម្លៃប្រេងឆៅ បានកើនជាង ១ដុល្លារក្នុងមួយបារ៉ែល នៅក្នុងវគ្គជួញដូរថ្មី បន្ទាប់ពីការទូទាត់ថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីយោធាអាមេរិកបើកការលើអ៉ីរ៉ងម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

ប្រេងឆៅ​ប្រភេទ Brent ​ក្នុងកុងត្រាជួញដូរវគ្គថ្មី​ បានឡើង​ថ្លៃ​ដល់ ៧៩,២៨ដុល្លារ​ក្នុង​មួយ​បារ៉ែល បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ជាង ៥ភាគរយនៅ​តម្លៃ ៧៨,០២ដុល្លារ​នៅ​ចុង​វគ្គ​ជួញដូរ​​ថ្ងៃ​ពុធ។ រីឯប្រេងឆៅអាមេរិក ​ West Texas Intermediate មានតម្លៃ ៧៤,៧៦ដុល្លារ​ក្នុង​មួយ​បារ៉ែល កើនឡើង​ពី​ ៧៣,៥២ដុល្លារ ក្នុងការ​ទូទាត់​វគ្គមុន។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បានប្រកាសពីការបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ ក្នុងគោលបំណងធានាឱ្យច្រកសមុទ្រ Hormuz បើកចំហសម្រាប់ការធ្វើចរាចរណ៍។ អ៉ីរ៉ង់ បានរាយការណ៍ពីវាយប្រហារតបវិញលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉ែត បារ៉ែន និងកាតា៕