* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping អញ្ជើញ​ចុះត្រួតពិនិត្យការងារស្ថានភាពកសិកម្មក្នុងរដូវក្តៅ

09-07-2026 17:55

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Dongyujia ​​ក្រុង Dezhou ខេត្ត ​Shandong ​ដើម្បីស្តាប់របាយការណ៍ស្តីពីផលិតកម្មកសិកម្មក្នុងតំបន់​ ហើយបានដើរចូលទៅក្នុង វាលស្រែដើម្បីជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយកសិករដាំដុះ​ អ្នក​បើក​គ្រឿងចក្រកសិកម្ម និងអ្នកបច្ចេកទេសកសិកម្ម ។

លោក Xi Jinping មាន​សេចក្តី​រីករាយណាស់ ពេលដឹងថា ទិន្នផលស្រូវសាលីក្នុងមួយមូក្នុងឆ្នាំនេះ បានកើនឡើងម្តងទៀត ហើយ​ការដាំដុះ​ពោត​បាន​ទាន់ពេលវេលា​និង​មាន​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស។

ក្នុង​​រដូវក្តៅ​ ដំបូងនៃ "ផែនការប្រាំឆ្នាំលើកទី១៥" លោក Xi Jinping បានចុះត្រួតពិនិត្យតាមវាលស្រែដើម្បីសង្កេតមើល ស្ថានភាពកសិកម្ម និងសាកសួរអំពីសកម្មភាពកសិកម្ម ព្រមទាំងបានដាក់ចេញនូវសំណូមពរ​ចំពោះ​ការផលិតស្បៀង​​ដោយបង្ហាញសញ្ញាយ៉ាងច្បាស់លាស់ថា លោកបាន​ផ្តល់អាទិភាពដល់សន្តិសុខស្បៀង និងផលិតកម្មជាប់លាប់។

លោក Xi Jinping បានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារៈសំខាន់ នៃសន្តិសុខស្បៀងអាហារថា “ប្រទេសចិន​ជាប្រទេសធំមួយដែលមានប្រជាជនច្រើន ហើយការដោះស្រាយបញ្ហាស្បៀងអាហារជានិច្ចកាល តែងតែជាអាទិភាពចម្បង ក្នុងអភិបាលកិច្ច”“មានតែនៅពេលដែលវិស័យកសិកម្មរឹងមាំ និងសន្តិសុខស្បៀងអាហារត្រូវបានធានាយ៉ាងពេញលេញ ទើបយើងអាចមានទំនុកចិត្តគ្រប់គ្រាន់ និភាពម្ចាស់​ការ​ជាយុទ្ធសាស្ត្រ”

វិទ្យុមិត្តភាពកម្ពុជាចិន