* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមជួបប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ា នៅចុងសប្តាហ៍នេះ (Video inside)

09-07-2026 19:32

(ហាណូយ)៖ ក្រសួងការបរទេសថៃ និងវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន (ASEAN) នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា​ នៅក្នុងទីក្រុងបាងកក នាថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំនួបនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលគាំទ្រដោយយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលទើបឡើងកាន់អំណាចក្រោយការបោះឆ្នោតកាលពីដើមឆ្នាំ កំពុងព្យាយាមស្វែងរកការលុបចោលបម្រាមប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន។ គួររំលឹកថា កន្លងមក ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានអាស៊ានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលនានាឡើយ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Pham Thu Hang) បានបញ្ជាក់ថា ជំនួបនៅបាងកកនេះគឺជាឱកាសដ៏ល្អសម្រាប់ប្រមុខការទូតអាស៊ាន ក្នុងការផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចសន្ទនាផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីខែឧសភា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១១ប្រទេស បានយល់ព្រមរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយអ្នកការទូតកំពូលមីយ៉ាន់ម៉ា។ ថ្វីត្បិតតែអាស៊ានធ្លាប់កាត់ផ្តាច់ទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា ដោយសារមិនព្រមអនុវត្ត «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ក្តី ប៉ុន្តែបច្ចុប្បន្នប្រទេសសមាជិកមួយចំនួនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនបណ្តើរៗហើយ។ ជាក់ស្តែង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) ទើបតែបានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវកាលពីសប្តាហ៍មុន ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតទៅកាន់ប្រទេសសមាជិកអាស៊ាន ចាប់តាំងពីលោកឡើងកាន់តំណែងស៊ីវិលថ្មីនេះ៕