* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីរ៉ង់ប្រកាសវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅតំបន់ឈូងសមុទ្រ ខណៈត្រៀមបញ្ចុះសពអតីតមេដឹកនាំកំពូល (Video inside)

09-07-2026 20:51

(ឌូបៃ)៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិក នៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារតាមអាកាសមកលើខេត្តភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ីរ៉ង់ ដែលសកម្មភាពនេះកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣សប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ទន្ទឹមនឹងការវាយប្រហារសងសឹកនេះ អ៊ីរ៉ង់ក៏កំពុងត្រៀមរៀបចំពិធីបញ្ចុះសពអតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណៃ (Ayatollah Ali Khamenei) នៅឯទីសក្ការៈបូជាដ៏វិសុទ្ធបំផុតក្នុងទីក្រុង Mashhad នៅភាគឦសានប្រទេសផងដែរ បន្ទាប់ពីបានរៀបចំពិធីហែសពយ៉ាងធំដុំអស់រយៈពេលមួយសប្តាហ៍រួចមក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានឱ្យដឹងថា កងទ័ពអាកាសអ៊ីរ៉ង់បានប្រើប្រាស់យន្តហោះចម្បាំង MiG-29 ដើម្បីហោះហើរការពារដែនអាកាសពីលើពិធីហែសពនេះ។

យោធាអាមេរិកបានអះអាងថា ការវាយប្រហារចុងក្រោយរបស់ខ្លួនលើអ៊ីរ៉ង់ គឺក្នុងគោលបំណងបើកច្រកសមុទ្រហ័រមូសឱ្យនៅដំណើរការ បន្ទាប់ពីចោទប្រកាន់ថាអ៊ីរ៉ង់បានវាយប្រហារនាវាដឹកប្រេង ៣គ្រឿង។ ការវាយប្រហាររបស់អាមេរិកនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំប្រកាសថាបទឈប់បាញ់បណ្តោះអាសន្នត្រូវបាន «បញ្ចប់ហើយ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហាររបស់អាមេរិកចន្លោះថ្ងៃទី០៨ និង០៩ ខែកក្កដា បានសម្លាប់មនុស្ស ១៤នាក់ និងរបួស ៧៨នាក់ នៅទូទាំង ៥ខេត្ត។ ទីភ្នាក់ងារ Fars ក៏បានបន្ថែមថា ការវាយប្រហារមួយបានបាញ់ចំស្ពានផ្លូវដែក ដែលប្រើសម្រាប់ពាណិជ្ជកម្មជាមួយរុស្ស៊ី និងចិនផងដែរ។​ ដោយឡែក សំឡេងផ្ទុះជាច្រើនក៏ត្រូវបានគេឮផងដែរនៅក្នុងខេត្ត Bushehr និងទីក្រុងកំពង់ផែ Bandar Abbas៕