* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រោះអគ្គិភ័យឆាបឆេះរោងចក្រស្បែកជើងនៅប្រទេសចិន សម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់

09-07-2026 21:58

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា គ្រោះអគ្គិភ័យដ៏សាហាវមួយបានឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង នៅភាគខាងកើតប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។

អគ្គិភ័យនេះបានឆាបឆេះរោងចក្រស្បែកជើងឈ្មោះ ហួយតេង (Huiteng Shoes) នៅក្នុងទីក្រុងជិនជាំង (Jinjiang) ខេត្តហ្វូជាន (Fujian) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់។ ប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរនៅតែបន្តបង្ហាញក្តីព្រួយបារម្ភថា អាចនៅមានមនុស្សជាប់គាំងនៅខាងក្នុងអគារនៅឡើយ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយកម្លាំងសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ១៨៣នាក់ ព្រមទាំងរថយន្តចំនួន ៣៥គ្រឿង ទៅកាន់កន្លែងកើតហេតុជាបន្ទាន់។

យោងតាមរូបភាព និងវីដេអូដែលផ្សាយដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីសកម្មភាពក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ ចេញពីអគារពណ៌សកម្ពស់ជាច្រើនជាន់នោះ។ រូបភាពក៏បានបង្ហាញពីទិដ្ឋភាពប្រជាពលរដ្ឋកំពុងឈរគេចពីអណ្តាតភ្លើងនៅតាមបង្អួច និងនៅលើដំបូលអគារផងដែរ ខណៈដែលជាន់ខាងក្រោមត្រូវបានភ្លើងឆេះយ៉ាងសាហាវ។

ជុំវិញសោកនាដកម្មនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្តែងការសោកស្តាយចំពោះ «ការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន» និងបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងរុករក និងជួយសង្គ្រោះឱ្យអស់ពីលទ្ធភាព។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលបានសង្កត់ធ្ងន់ថា​ «មូលហេតុនៃគ្រោះថ្នាក់នេះ ត្រូវតែស្វែងរកឱ្យឃើញក្នុងពេលឆាប់ៗ ហើយអ្នកដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»៕