* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក អេដូហ្គាន់ ជូនកាដូ «កាំភ្លើងខ្លី» ដល់មេដឹកនាំណាតូ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល (Video inside)

09-07-2026 23:08

(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក (Belgium) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលធ្វើដំណើរទៅដល់ប្រទេសកំណើតវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) កាលពីថ្ងៃពុធ ដោយលោកបានប្រទះឃើញកាំភ្លើងខ្លី និងគ្រាប់ពិត នៅក្នុងវ៉ាលិសឥវ៉ាន់របស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាដូដ៏ចម្លែកនេះ គឺជាការរៀបចំដោយប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេដូហ្គាន់ (Recep Tayyip Erdogan) ដែលបានជូនកាំភ្លើងខ្លីបុរាណមួយដើម អមដោយគ្រាប់កាំភ្លើងពិតៗ ទៅកាន់មេដឹកនាំណាតូគ្រប់រូបជាវត្ថុអនុស្សាវរីយ៍​ ក្រោយបញ្ចប់កិច្ចប្រជុំដ៏តានតឹងមួយនៅទីក្រុងអង់ការ៉ា។ គោលបំណងរបស់លោក អេដូហ្គាន់ គឺដើម្បីបង្អួតពីសមត្ថភាពនៃឧស្សាហកម្មការពារជាតិរបស់តួកគី ដែលបច្ចុប្បន្នបានក្លាយជាឧបករណ៍នាំចេញ និងគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់ប្រទេសនេះ។

យោងតាមរូបភាពដែលចែករំលែកដោយការិយាល័យប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស់ ណៅសេដា (Gitanas Nauseda) បានបង្ហាញថា កាដូនោះគឺជាកាំភ្លើងខ្លីប្រភេទ Gumusay .357 Magnum ដែលជាកាំភ្លើងកម្រ និងផលិតដោយក្រុមហ៊ុនផលិតអាវុធ MKE របស់តួកគីក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ កាំភ្លើងនោះត្រូវបានរៀបចំយ៉ាងស្អាតនៅក្នុងប្រអប់ឈើ ដែលមានរូបទង់ជាតិតួកគី និងនិមិត្តសញ្ញាណាតូ ព្រមទាំងមានសរសេរអក្សរជាភាសាតួកគី និងអង់គ្លេសថា «Gumusay ជាកាំភ្លើងខ្លីប្រភេទវិល (Revolver) ដំបូងគេបង្អស់ ដែលផលិតនៅក្នុងប្រទេសរបស់យើង»៕