* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីស្រាអែល ចែករំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក អំពីផែនការថ្មីរបស់អ៉ីរ៉ង់ដើម្បីធ្វើឃាតលោក ត្រាំ (Video inside)

10-07-2026 09:30

(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថាអ៉ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះអំពីផែនការថ្មីមួយ និងមានភាពជាក់លាក់របស់អ៉ីរ៉ង់ដើម្បីធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្ដីរាយការណ៍នេះកើតមានឡើងខណៈសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បើកការវាយប្រហារដាក់គ្នាទៅវិញទៅមកសាជាថ្មី និងបន្ទាប់ពីលោក ត្រាំ បានឡើងជិះលើយន្ដហោះ Air Force One ចាស់ ជំនួសឱ្យយន្ដហោះថ្មី ហោះចាកចេញពីប្រទេសតួកគីក្រោយចូលរួមកិច្ចប្រជុំកំពូល NATO។ CNN ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណបានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងតាមដានយ៉ាងជាប់លាប់លើព័ត៌មានសម្ងាត់អំពីផែនការធ្វើឃាតលោកប្រធានាធិបតី ត្រាំ។ ប៉ុន្តែការព្រមាននៅពេលនេះរបស់អ៉ីស្រាអែលគឺជាផែនការថ្មី និងមានភាពជាក់លាក់ជាងពេលមុនៗ។

Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានរាយការណ៍ពីផែនការថ្មីរបស់អ៉ីរ៉ង់ដើម្បីធ្វើឃាតលោក ត្រាំ ផងដែរ។ ទីក្រុងតេហេរ៉ង់បានសន្យាជាច្រើនឆ្នាំមកហើយថានឹងសងសឹកលោក ត្រាំ ចំពោះការបញ្ជាឱ្យយោធាអាមេរិកសម្លាប់អតីតមេបញ្ជាការអ៉ីរ៉ង់ លោក Qassem Soleimani កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចាប់តាំងពីអាណត្តិទី១របស់លោកមកម្ល៉េះ។ នៅពេល AFP សាកសួរសេតវិមានអំពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ឱ្យទៅស្ដាប់ការលើកឡើងរបស់លោក ត្រាំ កាលពីថ្ងៃពុធកន្លងទៅនេះ។

«ពួកគេចង់សម្លាប់មេដឹកនាំអាមេរិក គឺរូបខ្ញុំ។ ខ្ញុំមានឈ្មោះនៅក្នុងបញ្ជី។ ព្រឹកមិញនេះខ្ញុំបានឃើញឈ្មោះរបស់ខ្ញុំក្នុងបញ្ជីគោលដៅរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក ត្រាំប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្រោយបញ្ចប់កិច្ចប្រជុំកំពូល NATO។

គួរបញ្ជាក់ថា លោក ត្រាំ បានឡើងជិះយន្ដហោះ Air Force One ចាកចេញពីប្រទេសតួកគី ហើយបានបញ្ជូនយន្ដហោះថ្មីដែលជាអំណោយរបស់កាតាទៅរង់ចាំរូបលោកជាមុន នៅចក្រភពអង់គ្លេស ជាទីដែលលោកបានប្ដូរឡើងជិះយន្ដហោះថ្មីនេះវិញបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ការប្ដូរយន្ដហោះនេះបានបង្កឱ្យមានការសង្ស័យថាបណ្ដាលមកពីយន្ដហោះថ្មីមិនទាន់មានប្រព័ន្ធសុវត្ថិភាពពេញលេញ ជាពិសេសក្នុងពេលដែលសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ដែលមានព្រំដែនជាប់តួកគី។

តាមកាសែត New York Times ការប្ដូរយន្ដហោះនេះដែរត្រូវបានធ្វើឡើងតាមសំណើររបស់កងអង្គរក្សប្រធានាធិបតី ក្រោមហេតុផលការពារសន្តិសុខ៕