* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីស្រាអែល ព្រមានវាយអ៉ីរ៉ង់ជាលើកទី៣ ប្រសិនបើចាំបាច់

10-07-2026 09:57

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីបើកប្រតិបត្តិការយោធាឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយបែបនេះរបស់ប្រមុខការពារជាតិអ៉ីស្រាអែល កើតមានឡើងចំពេលការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដោយកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្រ្គាមឡើងវិញ បន្ទាប់ពីមានបទឈប់បាញ់កាលពីខែមេសា និងកិច្ចព្រមព្រៀងបឋមរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់កាលពីខែមិថុនា។

ថ្លែងនៅឯពិធីយោធាមួយ លោក Israel Katz បានគូសបញ្ជាក់ថា «កងទ័ពបានត្រៀមខ្លួនរួចជាស្រេច និងប្រុងជើងការជាប់ជានិច្ច ដើម្បីបើកការប្រយុទ្ធជាថ្មីក្នុងគោលដៅក្ដោបក្ដាប់ឧត្តមភាពដែនអាកាស និងវាយប្រហារជាថ្មី...ក្នុងប្រទេសអ៉ីរ៉ង់ ដើម្បីកម្ចាត់ចោលការគំរាមកំហែង ក្នុងនោះរួមមានទាំងការវាយប្រហារជាលើកទី៣ ប្រសិនបើចាំបាច់»។ លោកបានបន្ថែមថាបើសម្រេចចិត្តថាត្រូវតែវាយប្រហារអ៉ីរ៉ង់ម្ដងទៀត នោះអ៉ីស្រាអែលនឹងវាយអ៉ីរ៉ង់ឱ្យទ្រោមខ្លួន។

គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ង់បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់។ ការវាយប្រហារនេះដែរគឺជាប្រតិបត្តិការយោធាជាលើកទី២របស់អ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ បន្ទាប់ពីសង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលកាលពីខែមិថុនា ឆ្នាំ២០២៥៕