* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទីភ្នាក់ងារជំនួយមនុស្សធម៌ សម្លឹងរកការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងកិច្ចការផ្តល់ជំនួយនៅតំបន់គ្រោះថ្នាក់ (Video inside)

10-07-2026 11:48

(ហ្សឺណែវ)៖ រាប់ចាប់ពីរថយន្តដឹកទំនិញបញ្ជាពីចម្ងាយ សម្រាប់បម្រើដល់ការដឹកជំនួយសង្គ្រោះជីវិតក្នុងបរិយាកាសគ្រោះថ្នាក់ រហូតដល់ការវិភាគទិន្នន័យទូរស័ព្ទចល័តដើម្បីរកប្រជាជនដែលផ្លាស់ទីតាំងស្នាក់ ក្រុមផ្តល់មនុស្សធម៌កំពុងគិតគូរលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មកបង្កើនល្បឿន និងកែលម្អប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។

ទោះជាមានការព្រមានច្រើនអំពីគ្រោះថ្នាក់នៃការប្រើ AI សម្រាប់ភ្នាក់ងារផ្តល់ជំនួយ ដែលអាចពាក់ព័ន្ធទិន្នន័យ ព័ត៌មានមិនពិតអំពីប្រតិបត្តិការ និងអ្នកទទួលជំនួយ ប៉ុន្តែនៅឯកិច្ចប្រជុំ AI for Good នាទីក្រុងហ្សឺណែវសប្តាហ៍នេះ ការតាំងពិពណ៌មួយចំនួនពាក់ព័ន្ធការងារមនុស្សធម៌ បានសង្កត់ធ្ងន់ទៅលើសក្តានុពលវិជ្ជមាននៃបច្ចេកវិទ្យា។

ផលិតនៅអ៊ុយក្រែន រថយន្ត SHERP គឺជាយានជំនិះដែលអាចអណ្តែតលើទឹក បើកបរឆ្លងកាត់វាលភក់ និងទឹកលិចដោយប្រើកង់យក្សរបស់វា ហើយវាអាចឡើងលើទួលកម្ពស់រហូតដល់ ១ម៉ែត្រ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) កំពុងសាកល្បងរថយន្តប្រភេទនេះ ដោយដំណើរការប្រើបច្ចេកវិទ្យា AI ដែលអាចបញ្ជាពីចម្ងាយឆ្លងកាត់កន្លែងដ៏គ្រោះថ្នាក់ និងលំបាកបំផុត។

ដំបូង WFP មានអ្នកបើកបររថយន្ត SHERP ដើម្បីផ្តល់ជំនួយនៅស៊ូដង់ ស៊ូដង់ខាងត្បូង និងអ៊ូហ្គង់ដា រួចហើយ ប៉ុន្តែក្រោយការបាត់បង់ជីវិតអ្នកបើកបរជាច្រើនលើកមក WFP បានប្រគល់ភារកិច្ចឱ្យមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់ (DLR) ជួយបំពាក់ AI និងបច្ចេកវិទ្យាផ្សេងទៀតនៅលើរថយន្តប្រភេទនេះ ដើម្បីអាចឱ្យវាត្រូវបានបញ្ជាពីចម្ងាយ។

តាមលោក Bernhard Kowatsch ប្រធានផ្នែកនវានុវត្តន៍សម្រាប់កម្មវិធីពន្លឿន និងគម្រោងវិនិយោគសកលនៃ WFP បច្ចេកវិទ្យា AI គួរតែអាចជួយឱ្យយើងអាចទៅដល់ក្រុមមនុស្ស ដែលជាធម្មតាមិនអាចទៅដល់។ ដោយឡែក លោក Armin Wedler ដែលកំពុងសម្របសម្រួលគម្រោងឧបករណ៍ជំនួយសង្គ្រោះបន្ទាន់មនុស្សធម៌ស្វយ័ត (AHEAD) របស់ DLR និយាយថា ការធ្វើតេស្តបានធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងត្រូវសាកល្បងនៅលើវាលស្រែក្នុងប្រទេសអ៊ូហ្គង់ដា នាឆ្នាំ ២០២៨៕