* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ីប្រកាសពីការបាញ់កម្ទេចយន្តហោះដ្រូនអ៊ុយក្រែន៣៧៦គ្រឿង ខណៈទីតាំងចម្រាញ់និងស្តុកប្រេងប៉ុន្មានកន្លែង រងការវាយប្រហារ (Video inside)

10-07-2026 13:51

(មូស្គូ)៖ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ រុស្ស៉ីបានអះអាងថា ខ្លួនបានបាញ់កម្ទេចយន្តហោះដ្រូនអ៊ុយក្រែនសរុបចំនួន ៣៧៦គ្រឿងនៅទូទាំងប្រទេស ហើយអគ្គិភ័យបានកើតមានឡើង នៅទីតាំងចម្រាញ់និងស្តុកប្រេងប៉ុន្មានកន្លែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្ទាក់យន្តហោះដ្រូន នៅទូទាំងប្រទេសរុស្ស៉ី ក្នុងនោះរួមទាំងនៅលើដែនអាកាសតំបន់រដ្ឋធានីមូស្គូ។ ការវាយប្រហារដោយដ្រូននេះ ក៏បានបង្កជាអគ្គិភ័យឆាបឆេះ តាមទីតាំង​ចម្រាញ់និងស្តុកប្រេងមួយចំនួននៅភាគខាងត្បូង ក្នុងនោះរួមមាន នៅរោងចក្រចម្រាញ់ប្រេងមួយកន្លែង ក្នុងតំបន់ Krasnoda Krai និងនៅទីតាំងស្តុកប្រេង២កន្លែង ក្នុងតំបន់ Azov។

ប៉ុន្មានខែមកហើយ ទីក្រុងកៀវបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កឧបសគ្គចំពោះសមត្ថភាពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ដើម្បីបន្តទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន តាមរយៈការកំណត់គោលដៅលើហេដ្ឋរចនាសម្ព័ន្ធថាមពលរបស់រុស្ស៉ី។

ការវាយប្រហារថ្មីចុងក្រោយខាងលើ គឺបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្គាល់កាលពីខែមិថុនាថា ប្រទេសរបស់លោកកំពុងប្រឈមបញ្ហាខ្វះខាតប្រេង ក្រោយការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ទីក្រុងកៀវចាត់ទុកការវាយប្រហាររបស់ខ្លួន ជាទង្វើសងសឹកស្មើភាពគ្នា សម្រាប់ការដែលរុស្ស៉ីបាននិងកំពុង​បន្តបាញ់មីស៉ីលព្រមទាំងដ្រូនស្ទើរតែរៀងរាល់ថ្ងៃ​ លើគោលដៅស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕