* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជា ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការឆ្លងជំងឺអេបូឡានៅប្រទេសកុងហ្គោនៃទ្វីបអាហ្រ្វិក នៅតែបន្តរីករាលដាល ខណៈចំនួនមនុស្សស្លាប់កើនដល់៦០០នាក់ (Video inside)

10-07-2026 15:07

(គីនស្ហាសា)៖ អាជ្ញាធរសុខាភិបាលប្រចាំទ្វីបអាហ្រ្វិក កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថា ករណីឆ្លងរាលដាលជំងឺអេបូឡា នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាការរីករាលដាលរហ័សជាងគេបំផុត ស្របពេលដែលអង្គការសុខភាពពិភពលោក WHO បាននិយាយថា ចំនួនមនុស្សស្លាប់បានកើនដល់៦០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តួលេខថ្មីចុងក្រោយពី WHO បានបង្ហាញថា ឥឡូវចំនួនករណីជំងឺអេបូឡា ដែលត្រូវបានផ្ទៀងផ្ទាត់ច្បាស់លាស់នៅកុងហ្គោ មានចំនួនដល់១៧៥៩ករណី គិតចាប់តាំងពីការឆ្លងរាលដាល ត្រូវបានប្រកាសជាផ្លូវការ កាលពីពាក់កណ្តាលខែឧសភា ហើយក្នុងនោះរួមមានករណីស្លាប់៦០០នាក់។

លោក Wessam Mankoula ប្រធានទទួលបន្ទុកការត្រៀមលក្ខណៈនិងការឆ្លើយតបគ្រាអាសន្ន របស់មជ្ឈមណ្ឌលគ្រប់គ្រង​និងទប់ស្កាត់ជំងឺឆ្លងនៃទ្វីបអាហ្រ្វិក បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «នេះគឺជាការឆ្លងជំងឺអេបូឡាដែលរីករាលដាលលឿន​ជាងគេបង្អស់ មិនមែនត្រឹមក្នុងចំណោមវីរុសអេបូឡាអម្បូរ Bundibugyo ផ្ទាល់ប៉ុណ្ណោះទេ តែក្នុងចំណោមវីរុសនានាដែលបង្កជា​ជំងឺអេបូឡា។ ជាអកុសល វីរុសនេះនៅតែដើរលឿនជាងការឆ្លើយតបរបស់យើង។ វាកំពុងបោះជំហានយ៉ាងលឿន ជាងការដាក់ពង្រាយធនធាន ដើម្បីគ្រប់គ្រងស្ថានការណ៍»។ បើតាមលោក Mankoula ថវិកាសរុបខ្ទង់១,៤ពាន់លានដុល្លារ គឺត្រូវការចាំបាច់ សម្រាប់ការងារឆ្លើយតបចំពោះការឆ្លងរីករាលដាលជំងឺផ្ទាល់ ក៏ដូចជាសម្រាប់កិច្ចប្រឹងប្រែងមនុស្សធម៌។

គួរបញ្ជាក់ថា ការឆ្លងរាលដាលជំងឺអេបូឡាបច្ចុប្បន្ន គឺបង្កឡើងដោយវីរុស Bundibugyo ដែលជាវីរុសអេបូឡាអម្បូរកម្រ មិនទាន់មានវិធីព្យាបាលច្បាស់លាស់ ឬវ៉ាក់សាំងការពារនៅឡើយ។ ការចម្លងត្រូវគេជឿថា បានប្រព្រឹត្តទៅដោយគ្មាននរណាដឹង តាំងពីមុនពេលមានការប្រកាសផ្លូវការ។ ការឆ្លងរាលដាលនៅតំបន់ភាគឦសានប្រទេសកុងហ្គោ បានវាយលុកខេត្តសរុបចំនួន៤ ប៉ុន្តែផ្តោតខ្លាំងនៅខេត្ត Ituri៕