* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចំនួនអ្នកស្លាប់ពាក់ព័ន្ធកត្តាអាកាសធាតុក្តៅខ្លាំង ក្នុងប្រទេសអាល្លឺម៉ង់ មានច្រើនជាង ៥០០០នាក់ (Video inside)

10-07-2026 15:44

(បែរឡាំង)៖ វិទ្យាស្ថានសុខភាពសាធារណៈ Robert Koch ហៅកាត់ RKI បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថាអាល្លឺម៉ង់បានកត់ត្រាករណីស្លាប់ចំនួន ៥ ១២០នាក់ ពាក់ព័ន្ធនឹងកត្តាអាកាសធាតុក្តៅខ្លាំង ក្នុងឆ្នាំ២០២៦នេះ ដែលភាគច្រើនកើតឡើងនៅចុងខែមិថុនា ជាពេលដែលសីតុណ្ហភាពជាមធ្យមប្រចាំសប្តាហ៍ មានកម្រិតលើសខ្លាំងពី ២០អង្សាសេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍ប្រចាំសប្តាហ៍របស់ RKI លើកឡើងថា ភាគច្រើននៃអ្នកស្លាប់ប្រហែល ៤ ២៧០នាក់ ស្ថិតក្នុងចំណោមមនុស្សមានអាយុ ៧៥ឆ្នាំឡើងទៅ ហើយស្ត្រីស្លាប់ច្រើនជាងបុរស។ ទីភ្នាក់ងារតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានឱ្យដឹងថា អឺរ៉ុបខាងលិចជួបប្រទះខែមិថុនាដ៏ក្តៅបំផុតមិនធ្លាប់មាន ជាមួយសីតុណ្ហភាពជាមធ្យម ២០,៧៤អង្សាសេ។

គួរបញ្ជាក់ថា នៅអាល្លឺម៉ង់ ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីរលកកម្ដៅខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ត្រូវបានកត់ត្រាទុកក្នុងឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ ៨ ៤០០នាក់ និងនៅឆ្នាំ២០១៩ មានចំនួន ៦ ៩០០នាក់៕